ចេះ​សំណាង​ហើយ​! បងប្រុស​​​ជនរងគ្រោះ​ថា កុំ​តែ​បាន​រកឃើញ​ភស្តុតាង​មួយ​នេះ​ទេ កុំអី​​ពន្លឺ​ចាប់​បិសាចឃាតករ​​កំពូល​​ឆ្លាត​​​​​នេះ សមត្ថកិច្ច​ពិតជា​ពិបាក​… (​វីដេអូ​)

​សាកសព​ស្ត្រី​រងគ្រោះ គឹម យ៉ានា​ង ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ដែល​ត្រូវបាន​រកឃើញ​ត្រឹមតែ​២​បំណែក (​ដៃ និង​ជើង​) ត្រូវបាន​ក្រុមគ្រួសារ សាច់ញាតិ ខ្ចប់​យកទៅ​ធ្វើបុណ្យ​បូជា​រួចហើយ ។ ចំណែក ស្រី​ជា​ឃាតករ​ដៃ​ឆៅ មកទល់ពេលនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​ទៅតាម​ផ្លូវច្បាប់ ក្រោយ​សម្លាប់ និង​បាន​កាត់​សាកសព​ជា​បំណែកៗ បោះ​ចូល​ទ​ន្ល ដោយសារតែ​រឿង «​ទាល់ច្រក​» ជំពាក់​លុយ​ជនរងគ្រោះ​ជិត​១​ពាន់​ដុល្លារ ។​

​ទន្ទឹមនឹង​ការរកឃើញ​បំណែក​សាកសព និង​នាំ​ឲ្យ​សមត្ថកិច្ច​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ឈានទៅ​ចាប់ខ្លួន​ឃាតករ​ស្រី​ឈ្មោះ ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ នេះ​ផងដែរ បើតាម​បងប្រុស​បង្កើត​របស់​ស្ត្រី​រងគ្រោះ​ផ្តល់​បទសម្ភាសន៍​ដល់​លោក K01 នៅមុននេះ​បន្តិច បាន​ឲ្យ​ដឹងថា​៖ «…​ឈាម​ស្រែក​ស្បែក​ហៅ យើង​បាន​រកឃើញ​ភស្តុតាង​ម៉ូតូ​2D ពាក់​ស្លា​កល​ខេ 1GP 9914 (​របស់​ជនរងគ្រោះ​) នៅ​ម្តុំ​បឹងទំពន់ ដែល​ត្រូវបាន​កូនប្រុស​អាយុ​១៤​ឆ្នាំ​របស់​ឃាតករ យកទៅ​ផ្លុ​ង​ចោល​កាន់តែ​ឆ្ងាយ​កាន់តែ​ល្អ តាម​បញ្ជា​របស់​ម្តាយ (​ឃាតករ​) ។ លោក​ថា ប្រសិនជា​ពុំ​រកឃើញ​ភស្តុតាង​ម៉ូតូ​2D​នេះ​ទេ នោះ​ពន្លឺ​ស្វែងរក​ឃាតករ​កំពូល​ឆ្លាត​នេះ​គឺ​ពិតជា​ពិបាក​…» ។​

​គួរបញ្ជាក់​ឡើងវិញ​ថា កូនស្រី​របស់​ស្ត្រី​រងគ្រោះ​បានប្រកាស​រៀបរាប់​តាមរយៈ​បណ្តាញ Facebook កាលពី​សប្តាហ៍​មុន​ថា នៅ​មុនពេល​កើតហេតុ កាលពី​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ម្តាយ​របស់គាត់​បាន​ទៅផ្ទះ​មិត្ត​ភក្ត្រ (​ម្តុំ​ផ្សារកណ្តាល​) ជា​ផ្ទះ​ដែល​ជំពាក់​លុយ​គាត់ និង​មានការ​រាប់អាន​គ្នា​ផង ក៏បាន​នាំ​កូនតូច​របស់​ម្ចាស់ផ្ទះ​នោះ អាយុ​ប្រហែល​៧​ឆ្នាំ ទៅ​ដេក​ផ្ទះ​របស់គាត់​នៅ​ទួល​សង្កែ​១​យប់​។​

​រហូតដល់​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ម្តាយ​របស់​នាង​យក​ម៉ូតូ​2D ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១៩០៥ (​មិន​ចាំ​ពីមុខ​អក្សរ​) ដឹក​កូនតូច​នោះ​ត្រឡប់ទៅផ្ទះ​របស់គាត់​វិញ ហើយក៏​បាត់​រហូត​តែម្តង ដោយ​អំឡុងពេល​បាត់​ខ្លួន​ទៅនោះ ម្តាយ​នាង​មាន​លុយ​មួយចំនួន និង​គ្រឿងអលង្ការ​ជាប់​ខ្លួន​ផងដែរ ។​

​ទោះយ៉ាងណា ដំណឹង​សួររក​ម្តាយ សូម្បី​កាន់​រូបថត​ដើរ​ស្វែងរក​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ ដុតដៃដុតជើង ធ្វើការ​ស្រាវជ្រាវ​ជួយ​រក រហូតទល់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជា​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ស្ត្រី​រងគ្រោះ​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈានទៅ​បំបែកសំណុំរឿង ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​រហូត​ទាល់តែ​ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស ៕

Leave a Reply

Your email address will not be published. Required fields are marked *