មិនធម្មតា​ទេ​! ស្រី​ឃាតករ​កំពូល «​ឆ្លាត​» ពុំ​ត្រឹម​ជា​មនុស្ស​ឈាម​ត្រជាក់​សាហាវឃោរឃៅ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន​វិញ គឺមាន​ប្តី​រហូតដល់​… (វីដេអូ)

​ប្រិយមិត្ត​បាន​ជ្រាប​ហើយ កាលពី​ព្រឹក​ម្សិលមិញ​នេះ (១១ មិថុនា​) សមត្ថកិច្ច​ខណ្ឌដូនពេញ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​វែកមុខ​ឃាតករ និង​ព្រមទាំង​បាន​រកឃើញ​សាកសព​ម្តាយ​របស់​ក្មេងស្រី​ម្នាក់ ដែល​បាន​បាត់​ខ្លួន​កាល​ពីស​ប្ដា​ហ៏​មុន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាំគ្នា​លាន់មាត់​គ្រប់ៗ​គ្នា​ថា ឃាតករ​ពិតជា​សាហាវព្រៃផ្សៃ​ខ្លាំងណាស់ ពេល​ដឹងថា​ជា​អំពើ​ឃាតកម្ម មិត្តភក្តិ សម្លាប់​មិត្តភក្តិ ។​

​ជនសង្ស័យ ឈ្មោះ​ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មាន​ស្រុកកំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និង​បាន​កាត់​សាកសព​ជា​បំណែកៗ បោះ​ចូល​ទន្លេ ទៅលើ​ជនរងគ្រោះ​ឈ្មោះ គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ មាន​ស្រុកកំណើត​នៅ ភូមិ​ចា​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​(​អតីត​ខេត្តបាត់ដំបង​)​។​

​យោងតាម​ចម្លើយសារភាព កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០:៣០​យប់ ជនរងគ្រោះ និង​ជនសង្ស័យ​ត្រូវជា​មិត្ត​ភ័ក្ត្រ​និង​គ្នា បាន​ផឹកស៊ី​នៅផ្ទះ​ជនសង្ស័យ ។ ក្រោយ​ចប់​ការផឹកស៊ី​ជនរងគ្រោះ​បាន​សុំ​យក​កូន​របស់​ជនសង្ស័យ ភេទ​ស្រី អាយុ​៨ ឆ្នាំ ទៅ​ដេក​ជាមួយ​នៅផ្ទះ​របស់ខ្លួន នៅឯ​ទួល​សង្កែ ដូច​តាម​ទម្លាប់​កន្លងមក ។​

​ដល់​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩​វេលា​ម៉ោង ប្រមាណ ១០​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​បាន​ដឹក​កូន​របស់​ជនសង្ស័យ​យកមក​អោយដល់​ផ្ទះ​វិញ ហើយ​ជនរងគ្រោះ ក៏បាន​ទារលុយ ជនសង្ស័យ ដែល​បាន​ជំពាក់ ចំនួន​700$ តែ​ជនសង្ស័យ​ប្រកែក​សុំ​សង​តែ​350$​ប៉ុណ្ណោះ ហើយ​ជនរងគ្រោះ​មិន​ព្រម និង​បាន គំរាមថា បើ​ជនសង្ស័យ​មិន​សងលុយ​គ្រប់​ទេ គេ​និង​ប្រាប់​ម្ចាស់បំណុល​ផ្សេងៗ​អោយ​ស្គាល់​ផ្ទះ​ដើម្បី​ទារលុយ​ព្រមៗ​គ្នា (​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​) និយាយ​ចប់​ជនរងគ្រោះ​ក៏​ដើរចូល​បន្ទប់ទឹក ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ដើរ តាម​ក្រោយ យកដៃ​ស្តាំ​ច្របាច់ក ជនរងគ្រោះ ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​អោយ​ថប់ដង្ហើម រហូតដល់​ជនរងគ្រោះ​សន្លប់ បាត់ស្មារតី ទើប​ជនសង្ស័យ​យក​ក្រ​ម៉ា រឹក​មាត់ ចងដៃ ចងជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​សព​ដាក់ចូល​ទូរ​ក្លាស្សេ​អោយ​កក រហូតដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ពេល​កូនៗ​មិន​នៅផ្ទះ ជនសង្ស័យ​បានដាក់​ថ្នាំង​ង៉ុ​យ​ដេក​ក្នុង​ទឹកតែ ឲ្យ​ប្តី​ដែលជា​ជនជាតិ​អាមេរិកកាំង​ផឹក រហូត​ប្តី​ទន់ដៃទន់ជើង​ឡើងទៅ​ដេកលក់​ស្ងាត់ ឃើញ​ឱកាសល្អ ទើប​ជនសង្ស័យ យក​កាំបិត​មក កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ​។​

​ដោយឡែក គ្រឿងអលង្កា និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ ជនសង្ស័យ​រូបនេះ បាន​បោះចោល​ក្នុង​ទន្លេ និង​ក្នុង​ធុងសំរាម​ក្បែរ​វត្ត​ឧណ្ណាឡោម ។ ចំណែក​លុយ​របស់​ជន​រងគ្រោះ​(​លុយ​ខ្មែរ​២០​ម៉ឺន​រៀល លុយ​ដុល្លារ 50$) ជនសង្ស័យ​រក្សារ​ទុក​នៅ​ខ្លួន ។​

​គួរបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​មិន​ត្រឹមតែ​ជាម​នុស្ស​ឈាម​ត្រជាក់ សាហាវ ឃោរឃៅ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន​ជនសង្ស័យ​ក៏​មិនធម្មតា​ដែរ គឺមាន​ប្តី​ដល់​ទៅ​៦ (​ប្តី​ទី​១​មានកូន​១ ទី​២​មានកូន​២ ទី​៣​មានកូន​១ ទាំង​៣​នាក់​ដំបូង​នេះ​ជា​ប្តី​ជនជាតិខ្មែរ ឯ​ប្តី​ទី​៤​មានកូន​១ ប្តី​ទី​៥​គ្មាន​កូន និង​ទី​៦​គ្មាន​កូន ទាំង​៣​នាក់​ក្រោយនេះ គឺជា​ប្តី​ជនជាតិ​បរទេស​) ៕

Leave a Reply

Your email address will not be published. Required fields are marked *