ចប់ហើយឲ្យតែយ៉ាងនេះ​! ​បង្គោល​ភ្លើង​១ដើមដួល​រំលំ​នៅ​កំបូល លុះ​ពេល​ពិនិត្យ ពុទ្ធោ គ្មាន​​ដែក​​សរសៃ​​គ្រឹះ​​សូម្បី​តែ​​១​សរសៃ​​!!

​ភ្លៀង​មួយ​មេ​ធំ និង​ខ្យល់​បក​បក់​ខ្លាំង កាលពី​ល្ងាច​ថ្ងៃទី​០៤ ឧសភា ម្សិលមិញ​នេះ បានធ្វើ​ឲ្យ​បង្គោល​ភ្លើង​ចំនួន ១៦ ដើម នៅ​កំបូល បាន​ដួល​រាប​ដល់​ដី ។

​ប៉ុន្តែ បង្គោល​ភ្លើង​១​ដើម​ក្នុងចំណោម ត្រូវបាន​គេ​ថត​បង្ហោះ​ចែករំលែក​លើ​បណ្តាញ​សង្គម បង្ក​ឲ្យ​មានការ​ហួសចិត្ត​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​បង្គោល​នោះ​ពុំមាន​ដែក​សរសៃ​ជា​គ្រឹះ​រឹងមាំ​សូម្បីតែ​១​ស​សៃ​នោះ ។ ទោះយ៉ាងណា នេះ​ពិតជា​សំណាង​ហើយ ដែល​បង្គោល​ភ្លើង​គ្មាន​ដែក​នេះ ពុំ​បង្ក​គ្រោះថ្នាក់​សង្កត់​លើ​មនុស្ស ឬ បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ ។​

​ជុំវិញ​ករណី​ដ៏​ហួសចិត្ត​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​សំណូមពរ​ទៅកាន់​អាជ្ញាធរ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ មេត្តាជួយ​ត្រួតពិនិត្យ​មើល​បញ្ហា​នេះ​ឲ្យ​បានច្បាស់លាស់ និង​ដាំ​បង្គោល​ភ្លើង​ឱ្យបាន​រឹងមាំ ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ប្រជាជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ៕

Leave a Reply

Your email address will not be published. Required fields are marked *