លើសពី​ព្រៃផ្សៃ​! បង្ខំ​ប្រពន្ធ​ឲ្យ​ធ្វើ​ស្រីរកស៊ីផ្លូវភេទ ពេល​សួរនាំ ប្រពន្ធ​ប្រាប់​ត្រង់ៗ​ថា​ពេលខ្លះ​ភ្ញៀវ​ពុំ​ប្រើ​ស្រោម ស្រាប់តែ​ប្តី​ចិត្តកំណាច​នេះ​ចាប់ធ្វើ​ទារុណកម្ម​ដ៏​សាហាវៗ​….

​បើទោះជា​បានកើត​ឡើង​១​ឆ្នាំ​ហើយ​ក្តី តែ​នេះ​ជា​ទង្វើ​ទណ្ឌកម្ម​ហិង្សា​ដ៏​សាហាវព្រៃផ្សៃ​មួយ ពុំ​អាច​ទទួលយក​បានឡើយ ដែល​បុរស​ជា​ប្តី​កំណាច​ម្នាក់​ដល់​ថ្នាក់​បង្ខំ​ប្រពន្ធ​ឲ្យ​ទៅធ្វើជា​ស្រីរកស៊ីផ្លូវភេទ ហើយ​គ្រាន់តែ​នាង​និយាយ​ត្រង់​ថា ភ្ញៀវ​ខ្លះ​ដេក​ជូន​កាល​មិន​ប្រើ​ស្រោមអនាម័យ ស្រាប់តែ​ផ្ទុះ​កំហឹង​យ៉ាង​ក្រេវក្រោធ ទាញ​អង្រែបុកគ្រឿង មក​រុក​ប្រដាប់ភេទ និង​ចាប់​ប្រពន្ធ​ដាក់​ច្រវា​ក់ជើង​ទៀត ។

​លោក​វរ​សេនី​យ៏​ត្រី វ៉ា ស​ម្ប​តិ្ត អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជាប់ ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ហ៊ាង ខេង អាយុ ៥១ ឆ្នាំ មុខរបរ​ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ ។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ប​ល អាយុ ២៩ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ ។​

​យោងតាម​សមត្ថកិច្ច ពួកគេ​ទាំង​២​នាក់​សុទ្ធតែជា​មេម៉ាយ​និង​ពោះម៉ាយ​មានកូន ម្នាក់​ដូចគ្នា​ហើយ​ពួកគេ​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ៣ ឆ្នាំ មកហើយ ដោយ​មិនបាន​រៀបការ​អ្វី​ទេ​។​ក្នុងអំឡុង​រួមរស់​ជាមួយគ្នា បុរស​ជា​ប្តី​ចិត្តកំណាច​នេះ បាន​បង្ខំ​ឲ្យ​ប្រពន្ធ​ទៅរក​ស៊ី​ប្រកប​របរផ្លូវភេទ នៅ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ដោយ​ក្នុង​១​ថ្ងៃ ទទួលបាន​ប្រាក់កម្រៃ​ពី​ភ្ញៀវ​ចាប់ពី ៥ ទៅ ៦ ម៉ឺន​រៀល​។​

ចៃដន្យ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ (​ថ្ងៃ​បង្កហេតុ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​) បុរស​ចិត្តកំណាច​រូបនេះ បាន​សួរនាំ​ប្រពន្ធ​ពី​រឿង​ទទួលភ្ញៀវ​ដែល​មក​រួមភេទ​ជាមួយ ។ នៅពេលនោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ឆ្លើយ​ត្រង់ៗ​ថា មាន​ភ្ញៀវ​ខ្លះ មក​រួមភេទ​ប្រើប្រាស់​ស្រោមអនាម័យ​និង​ខ្លះទៀត​មិន​ប្រើ​ស្រោមអនាម័យ ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​រូបគេ​ផ្ទុះ​កំហឹង​ធ្វើ​រឿង​ដ៏​សាហាវ​ដូច​បាន​រៀបរាប់​ខាងលើ​តែម្តង ។​

​លើសពីនេះ​ទៀត បុរស​រូបនេះ​នៅ​ប្រើ​អំពើហិង្សា​សាហាវ​ជាច្រើន​ទៀត ដែល​ក្នុងនោះ​ដូចជា​យក​ដែកកេះ​ទៅ​ដុត​រោម​ប្រដាប់ភេទ និង​ឡា​ម​មក​ឆូត​ដៃ​ប្រពន្ធ​ទាំងសងខាង បណ្តាល​ឲ្យ​នាង​ឈឺ​ចុកចាប់​ស្រែក​ទ្រហោយំ​យ៉ាង​វេទនា​បំផុត ។​

ប៉ុន្តែ សំណាង​ហើយ ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​លួច​ស្រាយ​ចំណងជើង ហើយ​លួច​ចុះដី​ថ្នមៗ រត់​ទៅប្តឹង​សមត្ថកិច្ច​មក​ចាប់ខ្លួន​ទាំង​កណ្តាលថ្ងៃត្រង់​តែម្តង ៕​

Leave a Reply

Your email address will not be published. Required fields are marked *