ឡាន​ថ្លៃ តែ​ក៏​សូម​ម្ចាស់​ថ្លៃ​ផង​! ជិះឡាន​បុក​គេ​ហើយ បើ​ទោះ​ខុសត្រូវ​យ៉ាងណា ក៏​មិនគួរ​ចេញ​ច​រិ​កមក​បែប​នេះឡើយ​…! (វីដេអូ)

​ជាការ​ពិតណាស់ មនុស្ស​មួយចំនួន មាន​លុយ មាន​ឡាន មានអំណាច តែ​គ្មាន​សីលធម៌​ក្នុង​សោះឡើយ ។ ជាក់ស្តែង នារី​ម្នាក់​ត្រូវបាន​រថយន្ត​ទំនើប​១​គ្រឿង បុក​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​នៅ​ជង្គង់ ស្ថិត​នៅមុខ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ ស្ត្រី​ជា​ម្ចាស់​រថយន្ត​ដែល​ខាង​ជនរងគ្រោះ​ចោទថា​ជិះ​បត់​គ្មាន​មើល​ឆ្វេង​ស្តាំ ស្រាប់តែ​ចុះ​ពី​ឡាន​ជាមួយ​កាយវិការ​ច​រិ​ក​កោងកាច ថា​ខ្លួនឯង​ត្រូវ​ទៀត​… ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tong Tong ត្រូវជា​បង​ជនរងគ្រោះ​បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថាៈ «​នេះហើយ​ច​រិ​ក​អ្នកមាន​ឡាន​ជិះ​មាន​លុយ​ទិញ​ឡាន​ជិះ​សុទ្ធតែ​ថ្លៃៗ​តែ​ចឹ​ត្ត​គំនិត​អន់​ជាង​សត្វ​ឆ្កែ​ទៅទៀត​អត់​ដឹងថា​រៀន​បើកបរ​នៅ​សាលា​ណា​ទេ​លោក​អើយ​ពេល​បត់​ឆ្លងថ្នល់​អត់​មាន​បើកភ្នែក​មើល​ឆ្វេង​មើល​ស្ដាំ​ទេ​ផ្វូ​វ​គេ​ជិះ​ត្រង់​បែរជា​បត់​មិន​ខ្​ី​មើល​អ្នកណា​ទាំងអស់ ហើយ​នៅ​ថា​ខ្លួនឯង​ត្រូវ​ទៀត​» ។​

​បន្ទាប់មក គណនី​ខាងលើ​ក៏បាន​ផុស​បន្តថាៈ «​សួរថា​យកលុយ​មកអោយ​ខ្ញុំ​ត្រឹម​15​មឿ​ន​នឹង​វា​អស់​ចារ​ណាស់​ទៅ ហើយ​អ្នក​ដែល​មកជួយ​និយាយ​នឹង​ក៏​ខ្ញឹង​ដែរ​ថា​វា​សុទ្ធតែ​គ្នា​អ្នកឯង​ដែរ វា​នឹងមិន​ចប់​ត្រឹមនឹង​ទេ​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *