បើចឹងមែន!​ ឈឺចាប់ជំនួសណាស់​! ស្ត្រី​ម្នាក់​រើស​បាន​កាបូប​គេ ហើយខំ​ខ្នះខ្នែង​ស្វែងរក​ម្ចាស់​មក​ទទួលយក​វិញ ទីបំផុត ម្ចាស់​កាបូបស្រាប់តែពោលពាក្យថា​….

​កាលពី​ថ្មីៗ​នេះ បាន​អ្នក​មីង​ម្នាក់​រស់នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​រើស​បាន​កាបូប​មួ​យម ដែល​ក្នុងនោះ​មាន​លុយ​ដុល្លារ 4025$ និង​លុយ​ខ្មែរ​ចំនួន 10000៛ អត្តសញ្ញាណប័ណ្ណ​ពីរ​សន្លឹក ប័ណ្ណបើកបរ​មួយ​សន្លឹក និង​កាត​អេ​ធី​អឹម​ប្រា​សាក​មួយ​សន្លឹក​! ។

​ទោះបី​រើស​បាន​ប្រាក់​ដ៏​ច្រើន​យ៉ាងនេះ​ក្តី តែ​អ្នក​មីង​ខាងលើ​ពុំបាន​មានចិត្ត​ចង់បាន​របស់គេ​នោះទេ គឺ​ភ្លាមៗ​នោះ គាត់​ក៏បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្វែងរក និង​អាច​រកឃើញ​ម្ចាស់​មក​ទទួលយក​កាបូប​វិញ​ផងដែរ ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រ័ត្ន លីកា ដែលជា​កូនស្រី​របស់​អ្នក​មីង​រើស​បានៗ បង្ហោះ​ថា​៖ «​ម៉ាក់​ខ្ញុំ​គាត់​រើស​បាន​កាបូប​លុយ​នៅ​ខេត្តកំពង់ស្ពឺ​មាន​លុយ​ចំនួន​4025$​និង​លុយ​ខ្មែរ​ចំនួន​10000៛​មាន​អត្តសញ្ញាណប័ណ្ណ​ពីរ​សន្លឹក ប័ណ្ណបើកបរ​មួយ​សន្លឹក កាត​អេ​ធី​អឹម​ប្រា​សាក​មួយ​សន្លឹក​! ក្រោយពី​ម្ចាស់​កាបូប​ប្រកាសថា​បាត់​តាមរយះ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ការ​ស៊ែ​តៗ​គ្នា​ក៏​អា​ចរក​ម្ចាស់​ដើម​ឃើញ​ម៉ាក់​បានខ​ល​ទៅ​គាត់​ដើម្បីអោយ​មក​ទទួលយក​ទៅវិញ​!» ។​

​ប៉ុន្តែ ម្ចាស់​គណនី​ខាងលើ ពិតជា​មានការ​ហួសចិត្ត​ខ្លាំងណាស់ នៅពេលដែល​មក​ទទួល​យក​កាបូប​លុយ​វិញ ស្រាប់តែ​ស្ត្រី​គ្មាន​ការដឹងគុណ​សូម្បី​បន្តិច​នោះ បែរជា​ចោទប្រកាន់ថា ម្តាយ​របស់​នាង​លួច​លុយ ព្រោះ​អះអាងថា លុយ​ពុំ​គ្រប់​ចំនួន ។

ដោយឡែក​ គណនីហ្វេសប៊ុកឈ្មោះ «Ang Sokngeng» បានបង្ហោះថា៖ «កាបូប​លុយ​ដែល​បាន​បាត់​កាលពី​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅវេលា​ម៉ោង ១៨:៥៧​នាទី នៅ​ចំនុច​គីឡូម៉ែត្រ ៤៣ ចន្លោះ ៤៤​នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ PTT ខេត្តកំពង់ស្ពឺ​នោះ ត្រូវបាន​បងស្រី​ដែល​បាន​រេ​ី​ស​បានប្រគល់​ជូនទៅ​ម្ចាស់​គេ​វិញ​ហេ​ី​យ នៅ​ស្រុក កំពង់ត្រាច ខេត្តកំពត គាត់​ក៏បាន​ជូន​សារ​គុណ​ទឹកប្រាក់​ចំនួន ២០០​ដុល្លា​ផងដែរ ។
​ខ្ញុំ​សូម​អរគុណ​ធំ​ថៅកែ​ប្រេង​ឥ​ន្ធៈ PTT នៅ​ខេត្តកំពង់ស្ពឺ អនុ​ញ្ញា​ត្ត​អោយ​ខ្ញុំ​ឆែក camera សុវត្ថិភាព និង​បង​មេការ​ធំៗ​ដែល​ខំ​ជួយ​ ​ហេ​ី​យ​ជាពិសេស​ពូ ឡេង តិច យូរ ដែលមាន​ទឹកចិត្ត​ល្អ​បាន​ជួយ​ផុស នឹង ស៊ែរ ហើយ​បាន​ផល​យ៉ាង​រហាស តាមរយៈ​បណ្តាញ​សង្គម Facebook ពិតជា​អាច​ដោះស្រាយ​បញ្ហា​លឿន​មិន​គួរអោយ​ជឿ យ៉ាងណា​ក៏​អរគុណ​ពូ​ខ្លាំងណាស់​ដែល​បាន​ស្វះស្វែង​ជួយ​ខ្ញុំ ។​
​អរគុណ​សម្រាប់​ទឹកចិត្ត​បងប្អូន​ខ្មែរ​ស្រលាញ់​ខ្មែរ​ដែល​បាន​ជួយ share ។

​ខ្ញុំ​មាន​យោ​លប​ល់​មួយ “​គួរតែមាន​វប្ប​ធ​ម៍​មួយ​កុំ​ចង់បាន​របស់​អ្នកដទៃ​ ​ទាំង​គេ​ទាំង​យេ​ី​ង​បាត់​លុយ​អ្នក​មិន​ស្តាយ បេ​ី​បានជា​រេ​ី​សបាន​ហេ​ី​យ​ស្វែងរក​ម្ចាស់​គេ​ទៅ​”​» ៕

Leave a Reply

Your email address will not be published. Required fields are marked *