នេះ​ជា​ព័ត៌មាន​ល្អ​! ធនាគារពិភពលោក​នឹង​ផ្តល់ជំនួយ​ដល់​កម្ពុជា ​១​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៩ ដល់ ២០២៣ ដើម្បី​អភិវឌ្ឍ​វិស័យ​អាទិភាព ក្នុងនោះ​មាន​ផ្លូវថ្នល់​…

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក Sophal Chan បាន​បង្ហោះ​ប៉ុន្មាន​ម៉ោង​មុននេះ ក្នុង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​គឺជា​ព័ត៌មាន​ល្អ​

​ធនាគារពិភពលោក​នឹង​ផ្តល់ជំនួយ​ដល់​កម្ពុជា ជា​កំចី​ក្នុង​អត្រា​ការប្រាក់​ទាប ចំនួន ១០០០ លាន​ដុល្លារ​ថែមទៀត សម្រាប់​ឆ្នាំ ២០១៩ ដល់ ២០២៣ ដើម្បី​អភិវឌ្ឍ​វិស័យ​អាទិភាព​។ ធនាគារអភិវឌ្ឍន៍អាស៊ី ទំនងជា​នឹង​ផ្តល់​កំចី​ចំនួន​លើស​នេះ​ទៀត​។ ឮថា​ប្រទេស​បារាំង អាឡឺម៉ង់ ជប៉ុន និង​កូរ៉េ មានបំណង​ផ្តល់​ប្រាក់កំចី​បែប​អនុគ្រោះ​នេះ​ជាច្រើន​ផងដែរ ដោយសារ​ពួកគេ​ទុកចិត្ត​ទៅលើ​ការគ្រប់គ្រង​បំណុល​របស់​កម្ពុជា និង​កំណើនសេដ្ឋកិច្ច​ទៅ​អនាគត​វែងឆ្ងាយ​។​

​ដូច្នេះ មិនមែន​តែ​ចិន​ទេ​ដែល​បណ្តាក់ទុន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​យល់ថា​ពួកគេ​ធ្វើ​ត្រូវ​។ កម្ពុ​ជាមាន​សក្តានុពល​ច្រើន​សម្រាប់​ការអភិវឌ្ឍ នៅក្នុង​តំបន់​ដ៏​រីកចម្រើន​នេះ​។​» ៕​

https://www.khmertimeskh.com/50605107/world-bank-to-provide-1-billion-in-assistance-ministry-says/?fbclid=IwAR3idD0C5K2Soa0PlkY-XMaRz5RJXSJSspc1wPPifj_hYMjqappJv5Lrlrc

Leave a Reply

Your email address will not be published. Required fields are marked *