ករណី​សមត្ថកិច្ច​១​ក្រុម​ស្លៀកពាក់​ស៊ីវិល គ្មាន​ដីកា គ្មាន​ភស្តុតាង ចុះ​ចាប់​វាយខ្នោះ​ដល់ផ្ទះ តែ​ប៉ះចំ​ម្ចាស់ផ្ទះ​ខ្លាំង​ស្រែកថា «​ឃើញ​មាន​លុយ ចង់​ធ្វើ​ស៊ី​» បង្កការ​រិះ​គន់​​ធ្ងន់ៗ ស្រាប់តែ​ខាង​សមត្ថកិច្ច​ធ្វើការ​បកស្រាយ​វិញ​ថា​…

​ប្រិយមិត្ត​ជាច្រើន​បានដឹង​ហើយ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ស្រុក ប​កែវ សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ចុះទៅ​ចាប់​ប្រជាពលរដ្ឋ​ដល់ផ្ទះ ដោយ​ចោទប្រកាន់ថា មាន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ខណៈ​ពួកគេ​ពុំមាន​ភស្តុតាង និង​សូម្បី​ដីកា​ចូល​ឆែកឆេរ​ផ្ទះ ចាប់ខ្លួន​មនុស្ស​នោះទេ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស៊ីណា​» គេ​សន្ម​ត់​ថា​ជា​ជនរងគ្រោះ បាន​បង្ហោះ​វីដេអូ និង​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ពី​ហេតុការណ៍​នេះ​ថា​៖ «​សូម​បងប្អូន​ប្រយ័ត្ន​នេះ​ជា​ក្រុមប៉ូលិស ប​កែវ ធ្វើ​ស៊ី​ក្រៅ​ក្របខណ្ឌ គ្មាន​សា​ដិ​កា គ្មាន​ភស្ដុតាង​ចុះ​ចាប់​ជា​ពលរដ្ឋ​ដល់​ក្នុងផ្ទះ​នៅ​ខេត្ត​រត​នះ​គិរី សូម​បងប្អូន​ជួយ​ស៊ែរ​អេ​ា​យ​ដល់​ម​ន្រី​ធំៗ​អេ​ា​យ​លេ​ា​ក​ជួយ​មេ​ី​ល​ផង​។​» ។​

​ទោះយ៉ាងណា ក្រោយ​ហេតុការណ៍​នេះ​បាន​ផ្ទុះ​កក្រើក​បណ្តាញ​សង្គម ជាមួយ​ការរិះគន់ ចោទប្រកាន់​ក្រុម​សមត្ថកិច្ច​ស្លៀក​ស៊ីវិល​ទាំងនោះ «​ចង់​ធ្វើ​ស៊ី ជញ្ជក់​ឈាម​រាស្ត្រ​» យ៉ាង​ចាស់ៗ​ដៃ​មក ស្នងការ​នគរបាល​ខេត្ដ រតនៈគិរី បានធ្វើការ​បកស្រាយ​ទាក់ទង​រឿង​ខាងលើនេះ​ថាៈ «​នៅ​ថ្ងៃកើតហេតុ​សមត្ថកិច្ច​នគ​របាល ស្រុក បរ​កែវ បាន ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ និង​រកឃើញថា ថ្នាំញៀន​មួយ ចំនួន​។ ហើយ​ជនសង្ស័យ​ទាំង ២​នាក់​ក៏បាន​បញ្ជាក់ថា ថ្នាំញៀន​ទាំងនោះ​បាន​ទិញ​ពី​ឈ្មោះ អុំ ស៊ី ណា​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *