ជិះ​តាក់ស៊ី​នៅ​ស្រុក​យួន ឃើញ​ចរាចរណ៍​រញ៉ែរ​ញ៉ៃ​ហួស នារី​បរទេស​ម្នាក់​ស្ទុះ​ចុះ ហើយ​… ចុះបើ​នៅ​ស្រុក​ខ្មែរ​វិញ (​វីដេអូ​)

​ថប់ដង្ហើម គ្រា​ឃើញ​យានជំនិះ​ចរាចរណ៍​លើផ្លូវ «​អនាធិបតេយ្យ​» ជ្រុល​ហួស នារី​បរទេស​ម្នាក់​កំពុង​ទេសចរណ៍​នៅ​វៀតណាម បាន​ស្ទុះ​ចុះមក​ចាត់ការ​… ។​

​រឿងរ៉ាវ​គួរ​ឲ្យ​អៀនខ្មាស​នេះ​កើតឡើង​វេលា​ម៉ោង ១៧ និង ៣០ នាទី ល្ងាច​ថ្ងៃទី០៩​ ខែឧសភា ថ្មីៗ​នេះ នៅ​ផ្លូវបំបែក​មួយនា​រដ្ឋធានី​ហាណូយ ។​

​ពេលនោះ យានជំនិះ​គ្រប់បែបយ៉ាង នាំគ្នា​ប្រឹង​បោល​ទៅមុខ លែង​រវល់​នឹង​ច្បាប់ទម្លាប់ ។ ប្រហែលជា​ទ្រាំលែងបាន នារី​បរទេស​រូបនោះ បាន​ចេញមក​ធ្វើចរាចរ ។ ចៃដន្យ ពេលនោះ មាន​រថយន្ត​ទំនើប​១​គ្រឿង​បាន​វ៉ា​គេឯង រំលោភ​គំនូស​ចែកផ្លូវ នាង​ក៏​ដើរទៅ​ពាំង មិន​ឲ្យ​ទៅមុខ​បាន ។​

​គេ​ពុំ​ដឹងថា លទ្ធផល​នៃ «​ទឹកចិត្ត​» របស់​នារី​បរទេស​នោះ ទទួលបាន​យ៉ាងណាទេ ព្រោះ Clip ត្រូវបាន​បញ្ចប់​ត្រឹមណេះ ។​

​យ៉ាងណា ការ​ខ​មិន​ខាងក្រោម Clip និង​រូបភាព នៃ​ហេតុការណ៍​នេះ​ពិតជា​គួរ​ឲ្យ​ខ្មែរ​យើង​ដក​ពិសោធន៍​ដែរ ។ ពួកគេ​ថាៈ

– ខ្មាស​គេ​ណាស់ ព្រះ​អើយ​! ឯណា​ទៅមុខ​មាត់​ប្រទេស​! អ្នកបញ្ជា​យានជំនិះ កុំ​ភ្លេច​យក​…​ខួរក្បាល​តាម​! ។​

– មោទនៈភាព​ជាតិ​ទាំងមូល ត្រូវបាន​ជប​រទេស «​ជាន់​ឈ្លឺ​» យ៉ាង​ត្រឹមត្រូវ តើ​នៅមាន​ស្អី​និយាយ​ទៀត ។​

– អរគុណ​នាងៗ ប្រញាប់​ទៅ​ស្រុក​វិញ​ទៅ កុំ​ឲ្យ​ឃើញ​រឿង​ដដែលៗ​បែបនេះ បណ្តាល​ឲ្យ​ស្ត្រេ​ស​ស្លាប់ ។​

​ចុះ​ខ្មែរ​យើង​វិញ ខណៈ​ពុំ​ត្រឹម​រំលោភ​គំនូស​ចែកផ្លូវ​ទេ គឺ​បុក​កម្ទេច ឬ រំលោភ «​សម្រេច​» ផ្លូវ​របស់គេ​ទៀតផង ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *