ក្រោយ​ឃើញ​ជនជាតិ​របស់ខ្លួន បង្ហោះ​វីដេអូ​ដ៏​ក្អេងក្អាង​ថា​នឹង​មក​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ ស្រាប់តែ​ស្ថានទូត​ចិន​នៅ​កម្ពុជា​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា​…

​ក្រោយ​ឃើញ​ជន​ជាតិចិន​របស់ខ្លួន​ដែល​បាន​អះអាងថា មកពី​ខេត្ត Chongqing បង្ហោះ​វីដេអូ​ជាមួយ​ទង្វើ​ដ៏​ព្រហើន ក្អេងក្អាង គំរាមថា នឹង​មក​បង្ក​អសន្តិសុខ​ភាព​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ទឹកដី​ខេត្ត​ព្រះសីហនុ នោះ ថ្មីៗ​នេះ ស្ថានទូត​ចិន​ប្រចាំ​នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ​ស្នើ​ដល់​សមត្ថកិច្ច​នៅក្នុង​ប្រទេស​ចិន ចាត់វិធានការ​ក្នុង​រឿងនេះ​យ៉ាង​ដូច្នេះ​ថា​៖

«​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វីដេអូ​ជនជាតិ​ចិន​សង្ស័យ​ពាក់ព័ន្ធ​នឹង​សង្គមងងឹត​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​

​ក្នុងពេល​ថ្មីៗ​នេះ បុរស​ជាង​ដប់​នាក់​ដែល​ហៅ​ខ្លួនឯង​ជា​ជនជាតិ​ចិន​មកពី​ទីក្រុង chongqing បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គមងងឹត និយាយ​យ៉ាង​ក្អេងក្អាង​ថា​នឹង​បំពុល​ដល់​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​។

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ និង​បាន​ជួយ​សម្របសម្រួល​ដល់​ស​ម​ត្ថ​កិច្ច​នៃ​ប្រទេស​ចិន និង​កម្ពុជា ដេ​ី​ម្បី​បេ​ី​ក​ការ​ស៊េ​ី​ប​អង្កេត​អោយបាន​គ្រប់​ជ្រុងជ្រោយ​លេ​ី​បញ្ហា​មួយ​នេះ​។ ជឿជាក់ថា​ការពិត​នៃ​បញ្ហា​នេះ​នឹង​ត្រូវបាន​លាតត្រដាង​ក្នុងពេល​ឆាប់ៗ ករណី​មានការ​វិវត្តន៍​អ្វី​ថ្មី យេ​ី​ង​ខ្ញុំ​នឹង​ធ្វេ​ី​ការប្រកាស​ជូនដំណឹង​បន្តទៀត​អោយបាន​ទាន់ពេល​។​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *