ញាក់សាច់! មើល​វីដេអូ​បែកធ្លាយ​របស់​នារី​រង​គ្រោះ​ចោទប្រកាន់​បុរស​ម្នាក់​ដឹក​ចេញពី​ខារ៉ាអូខេ ល្បួង​យកទៅ​រំលោភ​ក្នុង​ព្រៃត្រែង​បឹងកក់ ដោយ​ការពិចារណា (​វីដេអូ​)

​ប្រិយមិត្ត​បានដឹង​ហើយ ករណី​នារី​ម្នាក់​បាន​ស្រែកយំ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទាំងយប់ ពាក់ព័ន្ធ​ករណី​នារី​រងគ្រោះ​ឈ្មោះ អែម ស្រី​ណា អាយុ ២៩ ឆ្នាំ បាន​ចោទប្រកាន់ថា បុរស​វ័យ​ចំណាស់​ម្នាក់ (​ទើប​ស្គាល់​តាម​មិត្តភក្តិ​ចូល​ច្រៀង​ខា​រ៉ា​អូខ​) បាន​ប្រើល្បិច​ថា​ឌុប​នាង​ជូនទៅ​ផ្ទះ តែ​ចុងក្រោយ យក​នាង​ទៅ​កន្លែង​ព្រៃត្រែង​ស្ងាត់​ក្នុង​តំបន់​បឹងកក់ ចាប់បង្ខំរ​លោភ​បានសម្រេច​តែម្តង ។​

​ករណីនេះ នារី​រងគ្រោះ​ខាងលើ ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះចក ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ជន​ល្មោភកាម​រូបនោះ យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ។​

​ទោះយ៉ាងណា ក្រោយមក នាង​ក៏បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប ថត​បាន​ពី​ស្លាក​លេខ​ម៉ូតូ Scopy (ភ្នំពេញ1HL-5880) និង​មុខមាត់​ជនសង្ស័យ​ផងដែរ ក្រោយ​ពេលធ្វើ​សកម្មភាព​រំលោភ​រួច នៅក្នុង​ព្រៃត្រែង​តំបន់​បឹងកក់ ។​

​តាមរយៈ​ការសន្ទនា​នឹង​គ្នា​ហាក់ដូច​ជាធម្មតា ក្រោយពេល​រំលោភ នោះ​មហាជន​ជាច្រើន​បានដាក់​ការសន្និដ្ឋាន​ថាៈ ប្រសិនបើ​នាង​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ ហើយ​បុរស​នោះ​រំលោភ​នាង​រួច ពុំមាន​គំនិត​ខូច​ទម្លាក់​នាង​ចោល និង​បន្ត​ជូន​នាង​ទៅផ្ទះ​ដោយ​ក្តី​ស្រលាញ់ នោះ​រឿងហេតុ​ពុំ​កើតមានឡើង​ឡើយ ប៉ុន្តែ ដោយសារតែ​បុរស​នោះ​ធ្វើបាប​នាង​ហើយៗ ចង់​លេង «​ផ្លូវ​ខូច​» បែបនេះ ទើប​ធ្វើ​ឲ្យ​នាង​ផ្ទុះ​កំហឹង​តែម្តង ។ ហេតុនេះ នាងឆ្លាត ​ថត​វីដ​អូ​ទុក​ធ្វើជា​ភស្តុតាង ដើម្បី​ប្តឹង​សមត្ថកិច្ច​ចាត់ការ​… ៕

ចុះប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *