​ហួសចិត្ត​! មិនទាន់​លែងលះគ្នា​ដាច់ស្រេច​ផង ប្រពន្ធ​លួច​ផិតក្បត់​ជាមួយ​ថៅកែ ខណៈ​ប្តី​តាម​ទាន់សួរថាគិតម៉េច «​ពពោះ​ជាមួយ​ខ្ញុំ​២​ខែ ហើយ​ទៅ​ផើម​ជាមួយ​គាត់​២​ខែ​ទៀត​»!? (​វីដេអូ​)

​រឿងរ៉ាវ​ប្តី​ប្រពន្ធ​ផិតក្បត់​គ្នា មិន​ថា​សង្គម​ណា ឬ សង្គម​ណា​នោះ គឺ​តែងតែ​កើតមានឡើង​បង្ក​ការភ្ញាក់ផ្អើល​ជារឿយៗ ដោយ​ក្នុងនោះ បើ​មិន​ប្រពន្ធ​តាម​ទាន់​ប្តី ក៏​ប្តី​តាម​ទាន់​ប្រពន្ធ​ស្តែងៗ គឺ​ដូច​តែ​គ្នា​ហ្នឹង ។​

​ជាក់ស្តែង ដូច​ក្នុង​វីដេអូ​នេះ​អ៊ីចឹង គឺ​ប្តី​បាន​តាម​ទាន់​ប្រពន្ធ កំពុងមាន​សេចក្តីសុខ​ជាមួយ​ប្រុស​ផ្សេង​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ដែល​គេ​អះអាងថា គឺជា​ថៅកែ​របស់​ប្រពន្ធ​តែម្តង ។​

​បើតាម​សម្តី​ប្រពន្ធ​និយាយ នោះ​រវាង​រូបនាង និង​ប្តី​ដែល​បាន​តាម​ទាន់ គឺ​បាន​ចែកផ្លូវ​គ្នា​ហើយ ទោះ​ប្តី​ទៅ​មាន​ប្រពន្ធ​ថ្មី​ក៏មាន​ទៅ នាង​មិន​ទៅ​បង្ក​រករឿង ឬ បំផ្លាញ​សេចក្តីសុខ​ប្តី​នោះទេ ប៉ុន្តែ ហេតុអ្វី បានជា​ប្តី​មក​បំផ្លាញ​ជីវិត​នាង​បែបនេះ​អ៊ីចឹង​!? ។​

Loading...

​ទោះយ៉ាងណា មុននឹង​ឈានទៅ​ប្រព្រឹត្ត​រឿង​បែបនេះ នោះ​នាង​គួរ​ណាស់​លែងលះគ្នា​ឲ្យ​បាន​ដាច់ស្រេច​សិន​ទៅ​! ព្រោះ​បើតាម​ស្តាប់​ប្តី​និយាយ វា​ពិតជា​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំង ដោយ​ក្នុងនោះ​ប្តី​បាន​និយាយថា​៖ «​អ្នកឯង​ដេក​ជាមួយ​គាត់​ប៉ុន្មាន​ដង​ហើយៗ អ្នកឯង​ពពោះ​ជាមួយ​ខ្ញុំ​២​ខែ ហើយ​ទៅ​ផើម​ជាមួយ​គាត់​២​ខែ​ទៀត​…» ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *