អាណិតណាស់! ក្រពើដ៏ធំ១​​​ក្បាលកំពុងរស់នៅយ៉ាងវេទនា ព្រោះត្រូវសំបកកង់ម៉ូតូរុំរឹត.កស្ទើរដកដង្ហើមពុំកើត (វីដេអូ)

គិត​មកទល់ពេលនេះ កេ​ប្រទះឃើញ​វា​ពាក់កង​ម៉ូតូ​នៅ​.​ក នោះ​គឺ ៣ ឆ្នាំ ហើយៗ ក្រុម​អ្នក​ជួយ​នៅ​ពុំទាន់​អាចធ្វើ​អ្វី​បាន ។​

​តាម Daily Mail នោះ លើកដំបូង ដែល​គេ​ប្រទះឃើញ​សភាព​បែបនេះ គឺ​នៅ​ឆ្នាំ​២០១៦ ខណៈ​វា​ស្ថិតក្នុង​ខ្សែទឹក​ហូរ​ខ្មួលខ្មាញ់​នាំនៅ​ទន្លេ Sulawesi, Palu ឥណ្ឌូណេស៊ី ។​

​ឆ្នាំ​២០១៨ គេ​បាន​ប្រទះឃើញ​វា​ម្តងទៀត ។ ក្រុម​អភិរក្ស​បាន​យក​មាន់​ទៅ​បញ្ឆោត ដើម្បី​ឲ្យ​វា​ឡើងគោក បំណង​ជួយសង្គ្រោះ ។ ប៉ុន្តែ វា​ហាក់​មិន​រវីរវល់ ។​

Loading...

​ថ្មីៗ​នេះ គេ​បាន​ប្រទះឃើញ ហើយ​ប្រឹង​យក​សាច់​ស្រស់ៗ​មក​បញ្ឆោត​ឲ្យ​វា​ឡើងគោក ប៉ុន្តែ មិនបានការ​អ្វី​ទាំងអស់ ។ គេ​ពិនិត្យឃើញ​ក្រពើ​នេះ​មាន​បណ្តោយ​ជាង ៤ ម៉ែត្រ និង​កំពុង​ពេញវ័យ​លូតលាស់ ។ រីឯ​កង់​ម៉ូតូ​រង្វង់ 4 inch នេះ ប្រាកដ​រឹប​.​កវា​ឲ្យ​ថប់ដង្ហើម ។​

​ឥឡូវ គេ​កំពុង​រៀប​ផែនការ​បាញ់ថ្នាំ​សណ្តំ រង់ចាំ​ឱកាសល្អ នឹង​ជួយសង្គ្រោះ​វា​ប៉ុណ្ណោះ ។​

Loading...

​គិតៗ​ទៅ មនុស្ស​ពិតជា​សភាវៈ​គួរ​ឲ្យ​ខ្លាច គ្រា​បាត់ «​សតិ​» ៕ ចន្ទ្រា​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *