ហួសចិត្ត​! សេវា​ផ្ញើ​ម៉ូតូ​១​គ្រឿង​តម្លៃ ១០,០០០៛ ក្នុង​ថ្ងៃបុណ្យ​អ៊ុំ​ទូក បែប​ប្រញាប់​យកលុយ​ធ្វើ​សេដ្ឋី​ហើយ​មើលទៅ​!!

​រដូវ​បុណ្យ​អ៊ុំ​ទូក​មកដល់​ម្តងៗ នោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ទាំង​នៅក្នុង​ទីក្រុង និង​ជនបទ​ស្រុកស្រែ ដែល​ពុំ​ធ្លាប់​បានមក​ទស្សនា បាននាំគ្នា​មូល​មី​ជុំគ្នា​នៅមុខ​វាំង ដើម្បី​ទស្សនា​កម្មវិធី​អ៊ុំ​ទូក និង​កម្មវិធី​តន្ត្រី​កម្សាន្ត​នានា ដោយ​ថ្មើរជើង ព្រោះតែ​ម៉ូតូ ឡាន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​នោះទេ ។​

​បើតាម​ដឹង​ខ្លះៗ នោះ​ការបិទ​មិន​ឲ្យ​ម៉ូតូ ឡាន ចូលក្នុង​បរិវេណ​មុខ​វាំង គឺ​ខាងជើង​ចាប់ពី ផ្សារ​រាត្រី (​វត្តភ្នំ​) ផ្សារ​ចាស់ ផ្សារកណ្តាល ។ ចំណែក​ប៉ែក​ខាងត្បូង និង​ខាងលិច គឺ​ចាប់ពី​វិមានឯករាជ្យ ។ ដូច្នេះ អ្នក​មកលេង គឺ​ត្រូវ​ផ្ញើ​ជាពិសេស​ម៉ូតូ នៅត្រង់​កន្លែង​ដូច​បាន​ជម្រាប​ខាងលើនេះ ។​

​ប៉ុន្ដែ អ្វីដែល​គួរឱ្យ​ហួសចិត្ត និង​ត្រូវបាន​មហាជន​រិះគន់​ជាខ្លាំង​បំផុត​នោះ គឺ​តម្លៃ​ផ្ញើ​ម៉ូតូ​ឡើងថ្លៃ​កប់​ពពក​តែម្តង ពោលគឺ​ម៉ូតូ​១​គ្រឿង ១​ម៉ឺន​រៀល (10,000៛) ។​

Loading...

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ San To បាន​បង្ហោះ​ឲ្យ​បងប្អូន​បានដឹង​ពី​តម្លៃ​ផ្ញើ​ម៉ូតូ​ដ៏​ជ្រុល​ហួសហេតុ​នេះ​ទាំង​ហួសចិត្ត​បំផុត​ថា​៖ «​ប្រ​ញ៉ាប់​កើប​លុយ​ធ្វើ​សេ​ដ្ថី​មែន​បង​ផ្ញើ​ម៉ូតូ​មួយ 10000៛ ម្ដុំ​វិមាន​ឯករាជ ហួស​ចឹ​ត្ត​» ។​

​យ៉ាងណាមិញ តាមរយៈ​ការ «​កាប់​» ថ្លៃ​សេវា​ផ្ញើ​ម៉ូតូ​ដ៏​មិន​សមរម្យ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាន​លើកឡើងថា បើ​ឲ្យ​តែ​ម៉ាកៗ​ហ្នឹង នោះ​នឹង​បាត់បង់​មនុស្ស​មក​ទស្សនា​ពិធីបុណ្យ​អ៊ុំ​ទូក​ទៀតហើយ ។ ហេតុនេះ សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ត្រួតពិនិត្យ​ផង កុំ​សមតែ​គំនិត​គ្នា​យក «​ឱកាស​» នេះ ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន ៕

Loading...

  

Loading...

Leave a Reply

Your email address will not be published. Required fields are marked *