មិនចេះ​រកស៊ី​ដើរ​លួច​ឆក់​ប្លន់ ថា​មកពី​គ្មាន​គំនិត​! លុះ​គ្នាខំ​ខ្ចីលុយ​គេ​ទិញ​អ៊ី​វ៉ាន់​លក់​ថ្ងៃបុណ្យ​អ៊ុំ​ទូក រំពឹង​បាន​លុយ​វះ​គីស ឥឡូវ​គេ​ចាប់យក​អស់ហើយ តើ​គាត់​បាន​លុយ​ណា​មក​សង​គេ​!!

​ជាដំបូង ខ្ញុំ​ក៏​សូម​បើក​វង់ក្រចក​បន្តិច ទាក់ទង​នឹង​សណ្តាប់ធ្នាប់​នៅក្នុង​រដូវ​បុណ្យ​អ៊ុំ​ទូក មិនថាតែ​អ្នកដើរ​លេង ឬ អ្នកលក់ដូរ​នោះទេ ។ ទី​១ និយាយ​ពី​អ្នក​ដើរលេង គឺ​បើតាម​ដឹង​ខ្លះៗ នោះ​មិនត្រូវ​បានអនុញ្ញាត​អង្គុយ ឬ បត់ជើង​បត់​ដៃ នៅតាម​ទីកន្លែង​សាធារណៈ​ដូចជា​សួនច្បារ​នោះទេ ។ ទី​២ សម្រាប់​អ្នកលក់​វិញ ក៏​មិនត្រូវ​ចេះ​លក់​គ្មាន​សណ្តាប់ធ្នាប់​តាមតែ​ការនឹកឃើញ​នោះទេ គឺ​ត្រូវតែ​គោរព​តាម​ការណែនាំ​របស់​មន្ត្រី​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក ហើយ​ប្រសិនបើ​នៅតែ​រឹងទទឹង នោះគេ​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ហើយ ។​

​ទោះយ៉ាងណា គេ​ក៏​សង្កេតឃើញថា មន្ត្រី​សណ្តាប់ធ្នាប់​ពេលខ្លះ ក៏​គ្មាន​ការយោគយល់​នោះទេ គឺ​ចុះ​ទៅដល់​កន្លែង​ដែល​ត្រូវ​ហាមឃាត់ ចាប់​ឡើង​ដាក់​ឡាន​តែម្តង ដោយ​មិនបាន​ធ្វើការ​ព្រមាន​យ៉ាងហោចណាស់​ក៏បាន​១​ដង​ផងដែរ ។ ព្រោះថា​អ្នកលក់​ខ្លះ គាត់​ក៏​មក​លក់​មិនដឹង​ពី​ទីកន្លែង​ត្រូវបាន​ហាមឃាត់​នោះទេ ។​

​ជាក់ស្តែង ដូច​ករណីនេះ​អ៊ីចឹង គឺ​សមត្ថកិច្ច​បាន​ចាប់​ឥ​វ៉ាន់​លក់ដូរ​រប​ស់បុរ​សម្នាក់ ដាក់​ឡើង​ឡាន​តែម្តង ដោយ​ពុំបាន​ណែនាំ​គាត់​ឲ្យ​ទៅ​លក់​កន្លែង​ដែល​ត្រូវបាន​អនុញ្ញាត​នោះឡើយ ។ ដែល​រូប​មិនល្អ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជា​អ្នក​ទៅ​ដើរលេង​ពិធីបុណ្យ បាន​សម្តែង​នូវ​ការអាណិតអាសូរ​យ៉ាងខ្លាំង ។ ក្នុងនោះ ពួកគេ​បាន​រអ៊ូ​ក្នុង​ចិត្ត​ថា ហេតុអ្វី​ក៏​មិន​យល់យោគ​គ្នា​សូម្បី​បន្តិច​អ៊ីចឹង អី​ក៏​អាក្រក់​ម្លេះ​!? បើ​យក​ឥ​វ៉ាន់​គាត់​ទៅ​អស់​បែបនេះ តើ​គាត់​បាន​អី​លក់​ទៅ ហេតុអ្វី​ក៏​មិន​អាណិត​អាក្រក់​ផង​!! ។​

Loading...

​ទាក់ទង​នឹង​ការចាប់​ឥ​វ៉ាន់​ឡើង​ឡាន​ដោយ​គ្មាន​ក្តី​អាសូរ​នេះ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ So Phorn បាន​ត្អូញត្អែរ​ពី​ការលំបាក​របស់លោក ដែល​រំពឹងថា​នឹង​បាន​លុយ​ចំណេញ​ពី​ការលក់ដូរ​នេះ​បន្តិចបន្តួច ដើម្បី​ព្យាបាល​ជំងឺ ដោយ​លោក​បាន​សរសេរ​រៀបរាប់​គួរ​ឲ្យ​អាណិត​ថា​៖ «​រំពឹង​លើង​លុយ​បាន​តិច​តូច​អុំ​ទូ​បាន​យកមក​វះ​គឺ​ស​ឆ្នាំ​ពេទ្យ​ថា​ទុក្ខ​យូ​មិនបាន​ទេ​ខំ​ជឿ​អី​វ៉ា​គេ​មក​លូវ​គេ​ចាប់យក​ទាំងអស់ តើ​ខ្ញុំ​បាន​លុយ​ណា​មក​សង​គេ ហើយ​បាន​លុយ​ណា​មក​វះ​គឺ​ស ជីវិត​ខ្ញុំ​រំពឹង​អី​ទៀត​លោក​អើ​តើ​មាន​លោកពូៗ​ណា​អាចជួយ​សុំ​ទឹក​ផ្លែឈើ​អោយ​ខ្ញុំ​បាន​បើ​ញុ​មក្ររ​ស់បាន​រក​សុ​ី​លក់​បុ​៉​ណ្ណឹ​ញុ​ម​អ​ស់ស​ង្ឃឹ​ហើយ​បងប្អូន​ខ្​ែ​រ​ទាំងអស់គ្នា​ជួយ​គិ​ខ្ញុំ​ផង​😭 សុំ​បងប្អូន​ខ្មែរ​ជួ​សែ​អោយគេ​បានឃើញ​ផង​🙏🙏🙏» ៕​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *