អី​ក៏​ល្អ​ម្លេះ​! ពួកគាត់​ធ្វើបាន​បណ្តើរៗ​ហើយ សង្ឃឹមថា នឹង​កាន់តែ​ល្អ​ជាង​នេះ​បន្តទៀត នេះហើយ​ជា​គំរូ​ដ៏​ល្អ​​គួរ​​ឲ្យ​​ស្រឡាញ់​​!!

​ជាការ​ពិតណាស់ នៅ​រៀងរាល់​នៃ​រដូវ​បុណ្យជាតិ​ធំៗ​ម្តងៗ នោះ​នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន គេង​សង្កេតឃើញ​មានការ​កកស្ទះ​យ៉ាងខ្លាំង ព្រោះតែ​កំណើន​យានយន្ត​យ៉ាងច្រើន​របស់​ប្រជាពលរដ្ឋ​យើង​ទៅលេង​ស្រុកកំណើត ។ ប៉ុន្តែ ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ពិតជា​មានការ​រអ៊ូរ​ទាំ​ជាខ្លាំង ដោយសារតែ​រថយន្ត​មួយចំនួន​បើកបរ​មិន​គោរព​ដល់​សិទ្ធិ​អ្នកដទៃ ដោយ​បើក​វ៉ា​ជែង​ប្រជ្រៀត​គ្នា​គ្មាន​សណ្តាប់ធ្នាប់ និង​មិន​ថ្លៃថ្នូរ​ក្នង​នាម​ជា​អ្នកមាន​រថយន្ត​ជិះ​សោះឡើយ ។​

​ទោះយ៉ាងណា គេ​សង្កេតឃើញថា មាន​អ្នកបើកបរ​ជាច្រើន​ទៀត ក៏​បើកបរ​មាន​សណ្តាប់ធ្នាប់​មិន​បំពាន​លើ​ចំណែក​ផ្លូវ​របស់​អ្នកដទៃ​នោះទេ ។ ជាក់ស្តែង ដូចជា​ក្នុង​ទិដ្ឋភាព​ក្នុង​រូបភាព​ខាងក្រោម​នេះ បានបង្ហាញ​ឲ្យ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង បើកបរ​ត​កន្ទុយ​គ្នា​ជា​ជួរ​យ៉ាង​ស្រស់ស្អាត​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​មែនទែន​! ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Han Youth Thorn» បាន​បង្ហោះ​រូបភាព​នៃ​ទិដ្ឋភាព​បើកបរ​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ​យើង ដោយ​លោក​បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ស​សើរ​ពួកគាត់​ធ្វើបាន​បណ្តើរៗ​ហើយ​… សង្ឃឹមថានឹង​បាន​កាន់តែ​ល្អ​ជាងនេះទៅទៀត​» ៕

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *