ក្តៅៗ​! តុល​ការអនុញ្ញាត​ឲ្យ​លោក កឹម សុខា អាច​ដើរហើរ​ទីណា​ក៏បាន​នៅក្នុង​ប្រទេស តែ​ហាម​ធ្វើ​រឿង​ទាំងនេះ​ឲ្យ​សោះ​….

​លោក កឹម សុខា ដែល​ត្រូវ​ជាប់ឃុំ​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ ត្រូវ​តុលាការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ប៉ុន្តែ ត្រូវមាន​លក្ខ​ខ័​ណ្ឌ​… ។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ។​

​ក្នុង​សេចក្តីប្រកាស​ដោះលែង​មាន​លក្ខ​ខ័​ណ្ឌ​នេះ គឺ​មានន័យថា លោក កឹម សុខា អាច​ដើរហើរ​នៅទីណា​ក៏បាន ក្នុងប្រទេស​កម្ពុជា ។ ប៉ុន្តែ តុលាការ​នៅតែ​រក្សា​បម្រាម​មិន​ឲ្យ​លោក កឹម សុខា ចេញទៅ​ក្រៅប្រទេស​បានឡើយ ។ ក្នុងនោះ លោក កឹម សុខា ក៏ត្រូវ​បាន​តុលា​ការហាម​ធ្វើ​សកម្មភាព​នយោបាយ​ផងដែរ បើទោះជា​មាន​សេរីភាព​ក៏ដោយ ។​

​លើសពីនេះ តុលាការ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច ៕​

Loading...

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *