ខ្មាស​គេ​ជួស​! អ៊ុំ​ប្រុស​ជនជាតិ​ជប៉ុន​ម្នាក់ ព្រោះតែ​ស្រឡាញ់​បរិស្ថាន ខំ​ដើរ​ប្រមូល​សំរាម​ច្រក​ថង់​ឡើង​ស្អាត នៅតាម​ទីកន្លែង​ដែល​ខ្មែរ​មួយចំនួន​ចោល​ខ្វះ​ខួរ​គិត​!! (​វីដេអូ​)

​កន្លងមក​មក ក៏ដូចជា​បច្ចុប្បន្ន បើទោះជា​មានការ​ផ្សព្វផ្សាយ​អំពី​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​គ្មាន​សណ្តាប់ធ្នាប់ និង​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សូម្បី​ធ្វើការ​ផាកពិន័យ​យ៉ាងណា ក៏​មនុស្ស​ខ្វះ​ខួរ​មួយចំនួន​នៅតែ​បន្ត​បោះចោល​សំរាម​នៅតាម​ទីសាធារណៈ​ដដែល​ជា​ដដែល ។ ដែល​នេះហើយ គឺជា​មូលហេតុ​បង្ក​ឲ្យ​បរិស្ថាន​កខ្វក់ ធ្វើ​ឲ្យ​សោភ័ណភាព​ទីក្រុង ឬ ទីប្រជុំជន​មិនល្អ ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ជាខ្លាំង​ដល់​សុខភាព ។​

​ទន្ទឹមនឹងនេះ​ផងដែរ គេ​ក៏​តែង​សង្កេតឃើញ​ជនបរទេស ក្នុង​ពិសេស​ជនជាតិ​ជប៉ុន ក្រៅពី​រដ្ឋាភិបាល​របស់​ពួកគេ បានផ្តល់​ជំនួយ​យ៉ាងច្រើន​ជា​បន្តបន្ទាប់ ដើម្បី​អភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា​យើង នៅបាន​ចូលរួម​ធ្វើ​កិច្ចការងារ​សប្បុរសធម៌​ក្នុងសង្គម​ជាច្រើន​ក្នុងនោះ​ដូចជា ជួយ​ដល់​ជនក្រីក្រ និង​សំអាត​បរិស្ថាន​ជាដើម ។​

​យ៉ាងណាមិញ នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dii Dii បាន​សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ចំពោះ​ទឹកចិត្ត​អ៊ុំ​ប្រុស​ជា​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ផ្ទាល់ខ្លួន មក​ប្រមូល​សំរាម​តែម្នាក់ឯង ដោយ​ក្នុងនោះ ម្ចាស់​គណនី​រូបនេះ​បាន​មានការ​រៀបរាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រឹក​មិញ​នេះ​អ៊ុំ​ប្រុស​ម្នាក់​មិនដឹងថា​គាត់​មកពីណា​ទេ​(​ជនជាតិ ជប៉ុន​) មានភ្ជាប់​នូវរ​ទះ​មួយ រនាស់​មួយ អំបោស​មួយ ដង្កៀប​មួយ នឹង​ថង់​សំរាប់​ច្រក​សំរាម ដេ​ី​រ​មក​សំអាត​សំរាម​ចង​ឡេ​ី​ង​ស្អាត​អោយ​ម្ចាស់​រោងចក្រ​នៅជាប់​ផ្ទះ​ខ្ញុំ ដំបូង​ស្មានថា​ម្ចាស់​រោងចក្រ​ធ្វេ​ី​ខ្លួនឯង​តាមពិត​មិនមែន​សោះ គាត់​ជា​អ្នក​ដេ​ី​រ​ស្ម័ក្រចិត្ត​សំអាត​តាម​ដងផ្លូវ ឃេ​ី​ញ​បែបនេះ​ហេ​ី​យ​មិន​ស​សេ​ី​រ​មិនបាន​
​សូម​ផ្ដាំ​ដល់​អ្នក​ដែរ​អត់​ខួ​ក្បាល​យក​សំរាម​មក​ចោល​តាម​ដងផ្លូវ​មេ​ី​ល​ឃេ​ី​ញ​ចឹ​ង​ខ្មាស់​គេ​ទេ​» ៕​

Loading...

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *