សូម​ប្រយ័ត្ន​!! អ្នករៀន​នៅ IFL និង RUPP វេន​យប់ ព្រោះ​មាន​មនុស្ស​ប្រុស​ប្លែក​មួយក្រុម​ឈរ​មុខ​ក្លោងទ្វា​សាលា ចាំ​ស្ទាក់​ម៉ូតូ​សិស្សស្រីៗ​ជិះ​ម៉ូតូ​ម្នាក់ឯង​

​បងប្អូន​ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ណាស់​បានដឹង​រួចហើយ ចំពោះ​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ជាខ្លាំង ទាក់ទង​នឹង​បុរស​ម្នាក់​បានសម្រេច​ចេញ​វីដេអូ​ទម្លាយ​រឿង​មិត្តភក្តិ​របស់ខ្លួន ត្រូវ​បុរស​មួយក្រុម​ស្លៀក​ស៊ីវិល តែមាន​អាយ​គោម «​ធ្វើ​ស៊ី​» នៅ​ម្តុំ​បឹងកក់ ដោយ​ជិះ​ម៉ូតូ​កាក់​ចាប់វាយ​ខ្នោះ​ភ្លាមៗ រួច​នាំយកទៅ​ប៉ុស្តិ៍​របស់​ពួកខ្លួន ហើយ​ប្រើល្បិច​យក​ប្រដាប់​វាស់​ទឹកនោម​មាន​សារធាតុ​គ្រឿងញៀន​របស់​អ្នកដទៃ​ថា​ជា​របស់គាត់ ដើម្បី​ទាម​លុយ​ជា​ថ្នូរ​រួចខ្លួន​ចំនួន 2500 $ ។​

​យ៉ាងណាមិញ ក្រោយ​ករណីនេះ​ផ្ទុះឡើង ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើការ​បំភ្លឺថា «​ករណី​ជន​សុ​ី​វិល​មួយក្រុម​ដែល​តែងតែ​ចុះ​ចាប់​គ្រឿងញៀន​នៅ​ម្តុំ​បឹងកក់​នោះ​មិនមែនជា​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុងនាម​ជា​សមត្ថកិច្ច​ទទួលខុស​ត្រូវ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ នឹង​ធ្វេ​ី​ការស្រាវជ្រាវ បង្កា ទប់ស្កាត់​មិនអោយ​ក្រុម​ជន​ស្លៀក​សុ​ី​វិល​ទាំងនោះ​បង្កបញ្ហា​ទាំងនេះ​ទៀត​ឡេ​ី​យ ។ ម្យ៉ាងវិញទៀត​កម្លាំង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​គោរព​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​របស់​ថ្នាក់ដឹកនាំ មិនដែល​ទៅ​ធ្វេ​ី​សកម្មភាព​អ្វីមួយ​ដែល​ខុសពី​ការណែនាំ ឬក៏​ភារកិច្ច​នោះទេ​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ធ្វេ​ី​ការសហការ​ណ៍​ជាមួយ​អជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដេ​ី​ម្បី​ចាត់​វិធានការណ៍​មិន​អោយមាន​ករណីនេះ​កេ​ី​ត​ឡេ​ី​ង​ទៀត​ឡេ​ី​យ ។​»

Loading...

​ទោះយ៉ាងណា ករណី​ស្រដៀង​គ្នា​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ទៀតហើយ បន្ទាប់ពី​ថ្មីៗ​នេះ និស្សិត​ស្រី​ម្នាក់​រៀន​វេន​យប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ត្រូវ​បុរស​មួយក្រុម​ឃាត់​ម៉ូតូ​របស់​នាង នៅពេល​នាង​ចេញពី​សាលា ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yean បាន​សរសេរ​រៀបរាប់​អំពី​ករណីនេះ​ជា​ភាសា​អង់គ្លេស ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​៖ «​ទៅកាន់​និស្សិត​សិក្សា​នៅ​វិទ្យាស្ថាន​ភាសាបរទេស IFL និង​និស្សិត​ភូមិន្ទ​ភ្នំពេញ​ទាំងអស់ ដែល​កំពុង​រៀន​វេន​យប់ ។ សូម​មានការ​ប្រុងប្រយ័ត្ន​ណា៎ នៅពេលដែល​អ្នក​ទាំងអស់​គ្នា​ចេញពី​សាលា​នៅពេល​យប់​ជ្រៅ ។ ដូចដែល​យើង​គ្រប់គ្នា​បានឮ​ព័ត៌មាន​អំពី​ហេតុការណ៍​អសន្តិសុខ​នៅ​តំបន់​បឹងកក់​ថ្មីៗ​នេះ តែ​នៅពេលនេះ វា​ក៏​កើតឡើង​នៅ​សាលារៀន​របស់​ពួកយើង​ដែរ ។ មាន​បុរស​ដ៏​ប្លែក​មួយក្រុម​ឈរ​មុខ​ក្លោងទ្វា​សាលា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ហើយ​ពួកគេ​ព្យាយាម​ឃាត់​ម៉ូតូ​របស់ខ្ញុំ​តែម្តង ។ ខ្ញុំ​មិនដឹងថា​តើ​ចេតនា​របស់​ពួកគេ​ធ្វើបែបនេះ​ក្នុង​បំណង​អ្វី ឬមួយ​ក៏​ពួកគេ​គ្រាន់តែ​ចង់​លេងសើច ។ ប៉ុន្តែ​អ្វីដែល​ពួកគេ​បានធ្វើ បើតាម​ការយល់ឃើញរ​បស់​ខ្ញុំ នោះ​ពួកគេ​ពិតជា​មានបំណង​ដូច​ករណី​នៅ​តំបន់​បឹងកក់​» ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *