ក្រោយ Sticker (​ឆៀក​) បិទ​លើ​កញ្ចក់​អត់​ន័យ ចាប់​អស់ ៦ ម៉ឺន បុរស​ម្នាក់​ក្តៅចិត្ត​ យក​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​មក​បិទ​ពេញ​កញ្ចក់ ចាំមើល​រក​វិធី​ចាប់​ស្អី​ទៀត​!! (​វីដេអូ​)

​បុរស​ម្នាក់​បាន​សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់​គាត់​ត្រូវបាន​ប៉ូលីស​ចរាចរណ៍​មួយ​នៅលើ​ផ្លូវជាតិ​លេខ​៤ បានធ្វើ​ការឃាត់​រថយន្ត​របស់គាត់​ដែលមាន Sticker (​ឆៀក​) បិទ​លើ​កញ្ចក់​ហើយ បែរជា​ចាប់​ផាកពិន័យ​អស់ ៦ ម៉ឺន​រៀល ដោយ​ប្រាប់ថា គ្មាន​គល់បញ្ជី​ ឬ ច្បាប់ដើម យកមក​តាមខ្លួន ។​

​តាមរយៈ​ការលើកឡើង​របស់​ប៉ូលីស​បែបនេះ គាត់​ក៏បាន​សួរថា តើ​បិទ Sticker (​ឆៀក​) លើ​កញ្ចក់​មានន័យ​ស្អី​ទៅ បិទ​នាំ​តែ​ប្រឡាក់​កញ្ចក់​ហ្នឹង​!! ។ យ៉ាងណាមិញ ក្រោយ​មាន​ពលរដ្ឋ​ជាច្រើន​ក៏បាន​លើក​ជា​ចម្ងល់​សួរនាំ​អំពី​រឿង​បិទ Sticker គ្មាន​ប្រយោជន៍​នេះ ស្រាប់តែនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បានបញ្ជាក់​ថា​៖ “​ចំពោះ Sticker ដែល​បិត​នៅលើ​កញ្ចក់​រថយន្ត ហើយ​មាន QRCode គឺ​ដើម្បី​ការពារ​ជនខិលខូច​ដែល​ធ្វើការ​ក្លែងបន្លំ​” តែប៉ុណ្ណោះ គឺ​វា​មិនបាន​បញ្ជាក់ថា​អ្នកបើក​បរបាន​គោរព​ច្បាប់ និង បញ្ជាក់ថា​រថយន្ត​រប​ស់លោក​អ្នក​បាន​ចូល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នោះឡើយ ។ ការផាកពិន័យ​រថយន្ត​ដែល​គ្មាន​វិញ្ញាបនបត្រ​ត្រួត​ពិ​និ​ត្រ​បច្ចេកទេស​យានយន្ត គឺ​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៦ ម៉ឺន​រៀល ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ធ្វើ​ការយក​វិញ្ញាបនបត្រ​ត្រួត​ពិ​និ​ត្រ​បច្ចេកទេស​យានយន្ត មក​តាម​ខ្លួន​រាល់ពេល​បើកបរ ។​

​ទោះយ៉ាងណា ដើម្បី​ឲ្យ​កុំ​ឲ្យ​ប៉ូលីស​ចេះតែ​រក​នឹក​វិធី​ចាប់​ទាល់តែ​បាន​ដ៏គួរឲ្យហួសចិត្តនេះត​ទៀត ពេលនេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​យក​ឯកសារ​សំខាន់ៗ ជា​ច្បាប់ដើម​យកមក​បិទ ជាប់​កញ្ចក់​រថយន្តរបស់​ពួកគាត់​តែម្ដង ចាំមើល តើ​រក​វិធី​ចាប់​ស្អី​ទៀត​!! ៕​

Loading...

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *