ស្ត្រី​ម្នាក់​បើកឡាន​ប៉ះចំ​ឡាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ភ័យ​ពេក​ក៏​យំ​អង្វរ​ផ្តល់​ការ​អធ្យាស្រ័យ ហើយ​គាត់​ថា​មិន​អី​ទេ​កុំ​យំ​…..

​នៅមុននេះ​បន្តិច តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា បាន​បង្ហោះ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រថយន្ត​របស់គាត់​បាន​រង​ការខូចខាត ដោយសារ​ស្ត្រី​ម្នាក់​បើក​បះ និង​ភ្ជាប់​សារ​បញ្ជាក់​ប្រាប់ថា​៖ «​អាណិត​ណាស់​ប្អូនគេ​ប្អូន​យើង ខ្ញុំ​ប្រាប់​គាត់​ថា​កុំ​យំ​វា​មិន​អី​ទេ​ប្អូនស្រី គ្មាន​អ្នកណា​ចង់​បើកបរ​អោយ​ប៉ះ​ឡាន​គេ​នោះទេ តែ​មនុស្ស​វា​មាន​ថ្ងៃ​ដែល​សយ​តែ​យ៉ាងណា​ក៏​គួ​បើកបរ​ដោយ​មានការ​ប្រុង​ប្រ​យ​ត្ន័​ផង បាទ (​បំណង​ពី​ខ្ញុំ បាទ​)» ។​

​ទន្ទឹមនេះ​ផងដែរ បងប្អូន​នៅក្នុង​បណ្តាញ​សង្គម នៅពេល​បានឃើញ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់លោក មានការ​អធ្យាស្រ័យ អត់ឱន​ដល់​ស្ត្រី​ជា​ម្ចាស់​ឡាន​បង្ក ក៏បាន​បញ្ចេញមតិ​កោតសរសើរ​ជាខ្លាំង ។ ប៉ុន្តែ ទន្ទឹមនឹង​ការផ្តល់​ក្តីមេត្តា​យ៉ាងនេះ ក៏​បងប្អូន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បានធ្វើការ​លើកឡើង​ជាកា​រ​ព្រមាន ដោយ​ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Em Odom បានខ​មិន​យ៉ាង​ដូច្នេះ​ថា​៖ «​ប៉ះ​បងប្រុស​ចិត្ត​ធ​ម៍ តែ​កុំ​អាង​តែ​គេ​ចិត្ត​ធ​ម៍​មិន​ធ្វើ​អី ប្រើ​ស្មារតី​មិន​ប្រុងប្រយ័ត្ន​គួ​គោរព​ការបើកបរ​ទើប​ល្អ ថ្ងៃនេះ​ប៉ះ​បងប្រុស​រួចខ្លួន​ចុះ​ប៉ះ​អ្នកផ្សេង ចឹ​ង​បានអោយ​បើកបរ​ប្រយ័ត្ន​ផង​» ៕​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *