ខ្លោចចិត្ត​! បុរស​ម្នាក់​សម្រេច​ធ្វើអត្តឃាត ដោយសារ​អាជ្ញាធរ​រុះរើ​ផ្ទះ​របស់ខ្លួន និង​គំរាម​ចាប់​ដាក់គុក​បើ​មិន​ព្រម​ចេញ​…. (​វីដេអូ​)

​ពិតណាស់​ហើយ​ថា ការធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​របស់​ម​នុស្ស​មួយចំនួន គឺ​ភាគច្រើន​កើត​ដោយសារតែ​ខូច​ចិត្តនឹង​វិបត្តិ​គ្រួសារ ស្នេហា ឬ ជំងឺ​រ៉ាំរ៉ៃ ជាដើម ។ ប៉ុន្តែ ក្នុងករណី​នៃ​ការសម្លាប់​ខ្លួនឯង​រប​ស់បុរ​សម្នាក់​នេះ​វិញ គឺ​បានធ្វើ​ឲ្យ​មហាជន​ស្លុតចិត្ត អាណិតអាសូរ​រក​និយាយ​មិន​ចេញ​ទេ នៅពេល​ដឹងថា គាត់​បានធ្វើ​បែបនេះ គឺ​បន្ទាប់ពី​អាជ្ញាធរ​ដែល​បាន​រុះរើ​ផ្ទះ​ខ្ទមរបស់គាត់ ហើយ​គំរាម​ចាប់​ដាក់គុក ប្រសិនបើ​គាត់​នៅតែ​រឹងទទឹង​បោះតង់​ពុំព្រមចាកចេញឆ្ងាយពី​ផ្ទះ​របស់ខ្លួននោះ ។​

​បងប្រុស​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Huy Ou Dom បានបញ្ជាក់​ឲ្យ​ដឹងថា ករណី​បុរស​ដែល​បាន​សម្លាប់ខ្លួន​ដោយសារ​រឿងរ៉ាវ​ខាងលើនេះ គឺ​បាន​កើតឡើង​នៅក្នុង​ភូមិ​ស្មាច់​ដែង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សី​ហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​បងប្រុស​ខាងលើ​បាន​បង្ហោះ​វីដេអូ និង​សរសេរ​រៀបរាប់​ទាំង​ក្តី​ឈឺចាប់​ថា​៖ «​សូម​អស់លោក​អ្នកធំ​រឺ​អាជ្ញា​រធរ​តំបន់​មួយចំនួន​..​ទុក​ជំរើស​អោយ​ប្រជា​ពលរ​ដ្ឌ​ក្រីក្រ​ខ្លះ​ផង​..​កំទេច​ផ្ទះ​គាត់​ហើយ​

Loading...

​គាត់​អត់​កន្លែង​ជ្រក​ហើយ​គំរាម​ដាក់គុក​ទៀត​😤

​ចុងក្រោយ​មានតែ​សំលាប់ខ្លួន​ដើម្បី​គេច​ពី​ភាពលំបាក​😥😥» ៕

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *