២ខែមុនហាមដាច់ខាត! តែឥឡូវក្រសួង​បើកដៃ​ឲ្យ​ជនបរទេស​អាច​ប្រកបការងារ​គ្រប់​សកម្មភាព​អាជីវកម្ម​ឡើងវិញ ដោយ​អះអាងថា​….

​គួរ​រម្លឹក​ឲ្យ​ដឹងថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ បានប្រកាស​ហាមឃាត់​ជនបរទេស​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា មិនឱ្យ​ប្រកបមុខរបរ និង​ធ្វើ​ការងារ​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​១០ ដែល​ក្នុង​រួមមាន​៖

១-​ការងារ​ជា​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​

២-​អ្នកលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​តាមរយៈ​យានជំនិះ​គ្រប់​ប្រភេទ​តាម​ទីសាធារណៈ​

Loading...

៣-​អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស​៤-​អ្នក​ម៉ាស្សា និង​ចាប់​សរសៃ​

៥-​អ្នកផ្ដល់​សេវាកម្ម​កាត់ដេរ និង​សម្អាត​ស្បែកជើង​

Loading...

៦-​អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត​

៧-​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ​

៨-​បាត្រ​លោក ព្រះ​ពុទ្ធរូប​

៩-​ជាងកាត់ដេរ​សម្លៀកបំពាក់

១០-​ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​ជាដើម

​ទោះយ៉ាងណា ក្រោយពី​បានចេញ​សេចក្តីប្រកាស​ធ្វើការ​ហាមឃាត់​បានតែ២​ខែ​ប៉ុណ្ណោះ ឥឡូវនេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្រាប់តែ​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ ដោយ​អះអាងថា​មាន​តម្រូវ​ការជំនាញ​នៅក្នុង​ប្រទេស ។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ស្តីពី​ការអនុញ្ញាត​ឡើងវិញ នៃ​សកម្មភាព​ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ បានលើកឡើង​យ៉ាង់​ដូច្នេះ​ថា ៖«​សូម​ជម្រាបជូន​សាធារណជន សហគ្រាស គ្រឹះស្ថាន និង​ជនបរទេស​ដែល​ធ្វើ​សកម្មភាព​ស្វ័យ​និ​យោជន៍​ជ្រាបថា យោង​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានអនុញ្ញាត​ឡើងវិញ​នូវ​គ្រប់​សកម្មភាព​ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស​» ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *