អាណិត​ណាស់​លោក​! វង្វេង​ម៉ាក់​ប៉ា ដើរ​ផ្សងព្រេង​តែឯង​ទាំង​រថយន្ត​គេ​កៀរ មិនដឹង​ម៉ាក់​ប៉ា​នៅទីណា​ទេ សូម​បងប្អូន​ជួយ​ស៊ែរ​ម្នាក់​១​ផង (​វីដេអូ​)

​ក្មេងប្រុស​មានមុខមាត់​ស្រស់ស្អាត​ម្នាក់ មិនដឹងថាជាកូន​ចិន-យួន ឬ កូនខ្មែរ ​ត្រូវបាន​បងប្អូន​ជា​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​ប្រទះឃើញ​កំពុង​ដើរ​តែលតោល​តែម្នាក់ឯង​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ ដោយបាន​មើលឃើញ​ស្ថានភាព​ដូច​មិន​ស្រួល អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍ ពួកគាត់​ក៏បាន​ចុះ​កាន់​ក្មួយប្រុស និង​នាំយកមក​សួរនាំ​ដើម្បី​ស្វែងរក​ឪពុកម្តាយ ប៉ុន្តែ ក្មេងប្រុស​អាយុប្រមាណ ៣ ទៅ ៤ ឆ្នាំ រូបនេះ​មិន​និយាយស្តី​អ្វី​នោះទេ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ភូមិ​សំរោង​បាក់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​នារី​ស្រស់ស្អាត​ម្នាក់​ឈ្មោះ «​ដួង ច័ន្ទ​» បាន​បង្ហោះ​វីដេអូ​ទាក់ទង​ករណី​បងប្អូន​អ្នកដំណើរ​ប្រទះឃើញ​ក្មេងប្រុស​តូច​ម្នាក់​កំពុង​វង្វេង​ឪពុកម្តាយ​ដើរ​តែឯង ដោយបាន​រៀបរាប់​បញ្ជាក់ថា​៖ «​ដំណឹង​រេ​ី​សបាន​ក្មេង ភូមិ​សំរោង​បាក់ ស្រុក​ភ្នំស្រួច ខេត្ត​ស្ពឺ ជួយ share 1​ផង​» ៕

 

Loading...


Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *