ផ្ទុះ​ទៀតហើយ​! លោកជំទាវ ម៉ម រម​នា កំពុង​រង​ព្យុះ​រិះគន់ បន្ទាប់​លើកឡើងថា ផ្លូវ​ស្រុក​ខ្មែរ​ខូច​ច្រើន​ដោយសារ​ការប្រែប្រួល​រប​ស់​អាកាសធាតុ​… មែនឬ​?

​លោកជំទាវ ម៉ម រម​នា រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងថ្ងៃនេះ (០៩ តុលា​) បានធ្វើ​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្ទុះ​ការរិះគន់​ទៀតហើយ ដោយបាន​ចោទឡើង​ថា លោកជំទាវ​បញ្ចេញ «​សម្តី​មាស​» ប្រហែល​ចង់​ល្បី​ដូច​លោក ឈាង វុន ដែរ​ហើយ ក្រោយពី​លោកជំទាវ​បាន​និយាយ​លើកឡើង​នៅក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ថា​៖ «​ផ្លូវ​ស្រុក​ខ្មែរ​ខូច​ច្រើន​ដោយសារ​ការប្រែប្រួល​រប​ស់​អាកាសធាតុ​…» ។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន Ministry of Public Works and Transport – MPWT» ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោកជំទាវ ម៉ម រម​នា រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖ «​ការប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​អន្តរ​វិស័យ ហើយ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ជា​វិស័យ​មួយ​ដែល​ទទួលរង​ផលប៉ះពាល់​តាមរយៈ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកាជាតិ ថវិកា​ជំនួយ និង​កម្ចី​ពី​អន្តរជាតិ ដើម្បី​ធ្វើការ​ជួសជុល ស្ដារឡើងវិញ​។ ជាក់ស្ដែង​ទឹកជំនន់​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ព្រះសីហនុ កំពត ពោធិសាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឱ្យ​ផ្លូវថ្នល់ ស្ពាន ទទួលរង​ការខូចខាត និង​ផ្អាក​ចរាចរណ៍​ការជាប​ណ្ដោះ​អាសន្ន ។​»

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​លោកជំទាវ​បានលើកឡើង​បែបនេះ មតិ​មហាជន​ក្រៅពី​រិះគន់​មិន​សំចៃមាត់ ដែល​ពុំ​អាច​ទទួលយកបាន​នោះ ក៏បាន​លើកយក​ប្រទេស​ជប៉ុន​ដែល​តែង​ជួប​គ្រោះធម្មជាតិ​មិនចេះ​ស្បើយ​មក​ប្រៀបធៀប​ថា​៖ «​ដើម្បី​កុំ​ឲ្យ​ភ្លៀង​រឺ​កម្ដៅ​ត្រូវ​ខ្លាំង​នាំ​ឲ្យ​ខូច​ផ្លូវ ក្រសួង​គួ​តែរ​ធ្វើ​ដំបូល​គ្រប គ្រប់​ផ្លូវ​ទាំង​អស់ហើយ​មើលទៅ​នោះ មិន​ចឹ​ង​ភ្លៀង​ដាច់​ផ្លូវ​អស់ហើយ ។ តែ​ឆ្ងល់​ម៉េច​បាន​ជប៉ុន​មិនរ​អូរ​ជួប​បញ្ហារ​រឿង​អាកាស់ធាតុ​ចឹ​ង ? ឃើញតែ​ព្យុះ​មិន​ឈប់​សោះនឹង ផ្លូវ​គេ​ល្អ​នោះ​ល្អ​ពេក ។​» ។ រីឯ​មតិ​មួយទៀត​ក៏បាន​លើកឡើង​ដែរ​ថា​៖ «​ចុះ​មិន​ទៅ​មើល​ជប៉ុន​ផង​មួយឆ្នាំៗ​ទាំង​ព្យុះ​រញ្ជួយ​ដី​រាប់រយ​ដង​ហេតុ​អី​ផ្លូវ​គេ​នៅ​ល្អ​ខុសប្លែក​អី​ទេ​ស្រុក​ខ្មែរ​យើង​ហ្នឹង​កំសត់​ណាស់​ស្រុក​ខ្មែរ​ខ្ញុំ​អើយ​» ហើយ «​ចុះ​ផ្លូវជាតិ​លេខ​៤ ប្រែប្រួល​អាកា​ធាតុ​ទាល់តែ​ងាប់​មនុស្ស​អស់​ទៀត​ក៏​នៅតែ​រឹងមាំ​» ។​

Loading...

​ការលើកឡើង​យ៉ាងនេះ គឺ​ពួកគាត់​ចង់​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា គុណភាព​ផ្លូវ​នៅក្នុង​ស្រុក​ខ្មែរ​នៅមាន​លក្ខណៈ​អន់​ខ្លាំងណាស់ ហេតុនេះ កុំមក​បន្ទោស​គ្រោះធម្មជាតិៗ មាន​ចំណែក​តិចតួច​ណាស់ ៕

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​!?​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *