ក្តុកក្តួល​ណាស់​! ប្រពន្ធ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បាន​១​ឆ្នាំ ឥឡូវនេះ ប្តី​ក៏​សម្រេច​សម្លាប់ខ្លួន​តាម​ប្រពន្ធ ដោយ​ការ…

​ជាការ​ពិតណាស់ ក្តី​ស្រលាញ់​របស់​មនុស្ស​យើង​ម្នាក់ៗ​មិន​ដូចគ្នា​នោះទេ អ្នកខ្លះ​គឺមាន​ន័យ​ធំធេង​ខ្លាំងណាស់ ជាពិសេស​ប្តី​ប្រពន្ធ​ដែល​ស្រលាញ់គ្នា​ប្តូរផ្តាច់ គឺ​មិន​ចង់​ឲ្យ​នរណាម្នាក់​ចាកចេញ​ពី​ជីវិត​រវាង​ពួកគេ​ទាំងពីរ​នោះឡើយ ពុំនោះសោត​….. ។ ​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dorn Sovannya ដែល​ត្រូវជា​ប្អូនស្រី​បង្កើត បាន​សរសេរ​រៀប​ពី​ជីវិត​ប្តី​ប្រពន្ធ​បងប្រុស​របស់ខ្លួន ដែល​បាន​ស្លាប់​តាម​ប្រពន្ធ ដោយមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖

«​ទីបំផុត អ្នក​ទាំងពីរ​បាន​នៅ​ជាមួយគ្នា​ហេ​ី​យ ចាប់ពីពេលនេះ​ទៅ គ្មាន​អ្នកណា​អាចមក​បំបែកបំបាក់​អ្នក​ទាំងពីរ​បាន​ទៀត​ឡេ​ី​យ តែ​សូម​ឲ្យ​ជាតិ​ក្រោយ អ្នក​ទាំងពីរ​បាន​នៅ​ជាមួយគ្នា​រហូតដល់​ចាស់ព្រឹទ្ធចាស់ព្រេង រហូតដល់​ស្លាប់​រៀងខ្លួន កុំ​ឲ្យ​រស់នៅ​បានតែ​ពាក់កណ្ដាល​ជីវិត​បែបនេះ​ទៀត​អី តែ​មិន​ថា​យ៉ាងណា​ក៏​អ្នក​ទាំងពីរ​នៅតែ​បាន​ជួបគ្នា​ក្នុងឋាន​សោយសុខ​នា​បរមលោក តែ​ប៉ុន​នេះ​ក៏​ពួក​យេ​ី​ង​សប្បាយចិត្ត​ហេ​ី​យ​។

លា​ហេ​ី​យ​បងប្រុស​លា​ជា​រៀងរហូត គ្មាន​ថ្ងៃ​អាច​ត្រលប់ ពួក​បង​ទៅបាន​សុខ​ហេ​ី​យ កុំ​បារម្ភ​ពី​ខាង​នេះ​អី ខ្ញុំ​នឹង​ជា​អ្នក​មេ​ី​ល​ថែ​ម៉ាក់​ប៉ា​គ្រួសារ​ខ្លួនឯង ពួក​បង​នៅ​ជាមួយគ្នា​ឲ្យ​បាន​សុខ​ចុះ ខាង​ស្រី​គ្រោះថ្នាក់​ចរាចរណ៍​(​ស្លាប់ទៅ​ជាង​មួយឆ្នាំ​ហេ​ី​យ​) តែ​បងប្រុស​ខ្ញុំ​ទេ​ី​ប​តែ​លោតទឹក​សម្លាប់ខ្លួន​»​៕

Loading...

  

Loading...

Leave a Reply

Your email address will not be published. Required fields are marked *