​រុស្ស៊ី​អភិ​វ​ឌ្ឈ​ន៍​កាវ​វះកាត់​ផលិត​ចេញពី​ប្លា​ស្មា​របស់​អ្នកជំងឺ​តែម្តង​!

​តាម Remeduim នោះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វះកាត់​សរសៃប្រសាទ N.N. Burdenko និង​មជ្ឈមណ្ឌល​មហារីក N.N.Blokhina រុស្ស៊ី បាន​សាកល្បង​ទទួលបាន​ជោគជ័យ​ហើយ ប្រភេទ​កាវ​វះកាត់​ដ៏​ចម្លែក​អស្ចារ្យ​មាន​ប្រសិទ្ធភាព​ឃាត់ឈាម​យ៉ាង​ស័​ក្ខ​សិទ្ធ ។​

​សារធាតុ​កាវ​នេះ​ក៏​សមស្រប​សំរាប់​ការព្យាបាល​មុខរបួស​ដទៃទៀត ព្រមទាំង​ការ​រលាក​ផងដែរ ។ ប្រការ​ចម្លែក​នោះ គឺ​កាវ​នេះ​ត្រូវបាន​ផលិត​ចេញពី​ប្លា​ស្មា (Plasma) របស់​អ្នកជំងឺ​ខ្លួនឯង​តែម្តង ។ តាមរយៈ​នោះ វា​ជួយ​បង្កើនល្បឿន​នៃ​ការ​សះស្បើយ​ជាលិកា (Tissue) រួមទាំង​ចំពោះ​បណ្តា​មុខរបួស​ជ្រៅៗ និង​ស្ថិតនៅ​ខាងក្នុង ។ ដើម្បី​ទទួលបាន​កាវ​នេះ​តម្រូវ​យក​ប្លា​ស្មា​អ្នកជំងឺ 200 ml ។​

​ប្លា​ស្មា​នឹងត្រូវ​បាន​យក​ពី ២ ទៅ ៣ ថ្ងៃ មុនពេល​វះកាត់​ស្នាមរបួស ឬ ស្នាម​រលាក ។ កាវ​ដែល​ផលិត​រួច​ត្រូវបាន​ទុក​ក្នុង​ទូទឹកកក ហើយ​មុន​ច្បាម​ជាប់​លើ​ជាលិកា​គ្រប​ជាស​ន្ទះ​ការពារ​មួយ ។ ប៉ុន្តែ ក្នុងអំឡុងពេល​ពី ២ ទៅ ៨ សប្តាហ៍ កាវ​នេះ​រលាយ​នៅក្នុង​ជាលិកា ហើយ​របួស​នឹង​សះស្បើយ ។​

​សង្វាក់​ព្យាបាល​នេះ​លែង​ត្រូវការ​ការ​រុំ​របួស​ទៀតហើយ ។​

​នៅ​លោកខាងលិច ក៏មាន​ផលិតផល​ស្រដៀង​គ្នា​នេះដែរ តែ​វា​ត្រូវបាន​ផលិត​ដោយ​ប្លា​ស្មា «​បរិច្ចាគ​»​និង​តម្លៃ​ថ្លៃ​ជាង ៥០% ឯណោះ ៕ បូព៌ា​

Leave a Reply

Your email address will not be published. Required fields are marked *