ឆ្លាត​មែន​! ច្នៃ​បង្កើត​ផ្លែ​ដូង​ចេញ​ជា​រូង​រាង​ឃ្លោក លក់បាន​១​ផ្លែ​ពី ១០ ទៅ ១២ ដុល្លារ (​វីដេអូ​)

​កសិករ​ម្នាក់​នៅក្នុង​ប្រទេស​វៀតណាម បាន​រកឃើញ​វិធី​មួយ ដើម្បី​ផលិត​ដូង​ពិសេស សម្រាប់​សែន «​ជីដូន​ជីតា​» របស់គាត់
នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី ។ គំនិត​របស់គាត់​នេះ គឺ​ត្រូវ​ផលិត​ដូង​ឲ្យ​ចេញ​រូបរាង​ផ្លែ​ឃ្លោក ដោយ​ពុំ​ប្រើប្រាស់​បច្ចេកវិទ្យា​ពិសេស​ណាមួយ​ឡើយ ដោយ​គ្រាន់តែ​យក​កង​ដែក​រឹប ដើម្បី​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​ប៉ុណ្ណោះ ។​

​កសិករ​ដ៏​មានគំនិត​ច្នៃប្រឌិត​រូបនេះ បាន​ចែករំលែក​ថា ការព្យាយាម​ដំបូង​របស់គាត់​ពុំ​ទទួលបាន​ជោគជ័យ​នោះទេ ។ ប៉ុន្តែ គាត់​ពុំបាន​បោះបង់ចោល​គំនិត​នេះ​នោះទេ បន្ទាប់ពី​ចំណាយ​ផ្លែ​ដូង​សាកល្បង​អស់ពីរ​បី​ធ្លាយ ។ តាមរយៈ​ការ​អំណត់​ព្យាយាម​ជំនះ ចុងក្រោយ គាត់​អាច​ផលិត​ផ្លែ​ដូង​ចេញ​ជា​រូបរាង​ផ្លែ​ឃ្លោក​តែម្តង ប៉ុន្តែ សាច់ និង​ទឹក​របស់​វា ពុំ​រលួយ​នោះទេ ។

​ការខិតខំ​ប្រឹង ជាមួយ​គំនិត​ថ្មី​នេះ បានធ្វើ​ឲ្យ​កសិករ​រូបនេះ​កើប​លុយ​យ៉ាង​ក្រាស់​ក្រាល​តែម្តង​ក្នុង​១​ឆ្នាំៗ ។ ព្រោះ​ដូង​១​ផ្កែ គាត់​អាច​លក់បាន​ចាប់ពី 10$ ទៅ 12$ ឯណោះ ៕​

Leave a Reply

Your email address will not be published. Required fields are marked *