របស់​ឡូយៗ​មាន​ប្រយោជន៍ តែ​មិនឃើញ​មាន​លក់​នៅ​ស្រុក​យើង​សោះ អ្នកលក់​អន​ឡាញ គួរ​គិតគូរ នៅចាំ​អី​ទៀត​! ភាគ​១ (​វីដេអូ​)

​ពិភពលោក​កាន់តែ​ចង្អៀត ចរាចរ​កាន់តែ​ស្ទះ តែ​រឿង​ដំណោះស្រាយ​ជីវសាស្ត្រ​ធម្មជាតិ​របស់​មនុស្ស​មិន​ប្រែប្រួល​ទេ ជាអាទិ៍​៖ ការ​បន្ទោ​របង់ ។​

​ព្រោះ​តម្រូវការ​បែប​នេះឯង ទើប​ជប៉ុន​បាន​បង្កើត​ផលិត​ហៅថា «Banana Potty» (​ក​ន្តោ​រ​ផ្លែ​ចេក​) ។​

​ពេល​បើក​វា​ចេញ វា​នឹង​ក្លាយជា​…​កន្ថោរ ។​

​វា​មាន​ទម្ងន់​ត្រឹម 320 g អាច​ងាយ​ទុកដាក់ ។ ភ្ជាប់​នឹង​កន្ថោរ ក៏មាន​ថង់​ផ្ទុក «​កាកសំណល់​» ងាយ​រលាយបាត់​ក្នុង​បរិស្ថាន​ធម្មជាតិ នៅ​រយៈពេល ១៨០ ថ្ងៃក្រោយ ។​

​វា​ទ្រ​ទម្ងន់​បាន​ដល់ 80 kg ណា៎ ។​

​មុនពេល​ប្រើ ត្រូវដាក់​បញ្ចូល​ថង់​បែបនេះ ។​

​ឬ ក៏​បែបនេះ​

​បច្ចុប្បន្ន កំពុង​លក់ដាច់​ខ្លាំង​នៅ​កូរ៉េខាងត្បូង និង​អឺរ៉ុប ។

​តម្លៃ Pre-order គឺ​ជិត ៤០ ដុល្លារ ។ មិន​ថ្លៃ​ទេ ប្រើ​បាន​ច្រើនដង មិនមែនជា​ប្រចាំ តែ​ពិតជា​…​ចាំបាច់​ណាស់ណា៎​! ។​

​មាន​ច្រើន​ពណ៌​សំរាប់​រើស ៕

Leave a Reply

Your email address will not be published. Required fields are marked *