«​ជំងឺ​សួត​ថ្មី​» ពាក់ព័ន្ធ​ការជក់បារី​អេឡិចត្រូនិក បាន​ឆក់យក​ជីវិត​៤​នាក់ និង​៤៥០​នាក់​កំពុង​ធ្លាក់ខ្លួន​ឈឺ​នៅ​អាមេរិក ខណៈ CDC ទ​ទួ​ច​ឲ្យ​ប្រជាជន​ទាំងអស់​បញ្ឈប់​ទម្លាប់​នេះ​ទៅ​!!

​មន្ត្រី​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ជំងឺ​សួត​ដែល​នឹង​ការ​ផ្សាំ​ជាមួយ​សារជាតិ​សោះកក្រោះ បានសម្លាប់​មនុស្ស ៤ នាក់ ហើយ​អាច​នឹងមាន​មនុស្ស​កំពុង​ធ្លាក់ខ្លួន​ឈឺ​ចំនួន ៤៥០ នាក់ នៅ​ទូទាំង​រដ្ឋ​ចំនួន ៣៣ របស់​សហរដ្ឋអាមេរិក​។​

​រហូតមកដល់​ពេលនេះ មាន​ករណី​ចំនួន ២១៥ ត្រូវបាន​បញ្ជាក់ ប៉ុន្តែ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ (CDC) បាន​ពង្រីក​ការស៊ើបអង្កេត​របស់​ពួកគេ​យ៉ាង​យកចិត្តទុកដាក់​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ហា​វ៉ាដ​បាន​ហៅ​ជំងឺ​កំពុង​យារ​យី​ទូទាំងប្រទេស​នេះ​ថា “​ជំងឺ​រាតត្បាត​កើតឡើង​គួរឱ្យ​ព្រួយបារម្ភ​ដែល​នឹង​ការ​ផ្សាំ​ជាមួយ​សារជាតិ​សោះកក្រោះ​” ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត New England Journal of Medicine កាលពី​ថ្ងៃ​សុក្រ​។​

Loading...

​ករណីនេះ​មាន​ចំនួន​ច្រើន ប៉ុន្តែ មិនមែន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង THC ដែលជា​សារធាតុ​ផ្សំ​គីមី​នៅក្នុង​ថ្នាំជក់ ក៏ដូចជា​នីកូទីន​នោះទេ ។​

​មន្ត្រី​សុខាភិបាល​នៃ​រដ្ឋ Indiana បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្សពេញវ័យ​ម្នាក់​ដែលមាន​អាយុ​លើសពី ១៨ ឆ្នាំ បាន​ស្លាប់​ដោយសារ «​ការរង​របួស​សួត​ធ្ងន់ធ្ងរ​» ទាក់ទង​នឹង​ការ​ផ្សាំ​ជាមួយ​សារធាតុ​សោះកក្រោះ ដែល​ធ្វើ​ឲ្យ​បុគ្គល​នោះ​ក្លាយជា​មនុស្ស​ទី​៣ ដែល​សង្ស័យ​ស្លាប់​ដោយសារ​ករណីនេះ ។​

Loading...

​អ្នកស្លាប់​ទី​៤​ម្នាក់ទៀត ត្រូវបាន​បញ្ជាក់​ក្រោយមក​នៅ​ថ្ងៃ​សុក្រ​ផងដែរ ដោយ​មន្ត្រី​សុខាភិបាល Minnesota ។​

​កាលពី​ថ្ងៃ​សុក្រ មន្ត្រី​រដ្ឋ​ខាងលើនេះ​បាន​ប្រាប់ Washington Post ថា ពួកគេ​បាន​រកឃើញ​សា​ធារ​ធាតុ​វីតាមីន (E oil) នៅក្នុង cannabis e-liquid ដែល​ត្រូវបាន​ប្រើ​ដោយ​មនុស្ស​ដែលមាន​ជំងឺ​សួត​ដែល​ទាក់ទងនឹង​ការ​ផ្សាំ​ជាមួយ​សារជាតិ​សោះកក្រោះ ។​

​ទោះយ៉ាងណា គេ​មិនទាន់​ច្បាស់​ថា​តើ​មនុ​ស្សណា​ម្នាក់​ដែល​បាន​ស្លាប់ ដែល​កំពុង​ប្រព្រឹត្ត​ទម្លាប់​ដ៏​មិនល្អ​នេះ ។​

​មន្ត្រី CDC បាន​និយាយ​នៅក្នុង​អំឡុងពេល​នៃ​ការជួប​សំណេះសំណាល​ខ្លី​មួយ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ថា “​យើងខ្ញុំ​កំពុង​ណែ​នាំឱ្យ​ប្រជាជន​ពិចារណា​មិន​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​” ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *