ទឹកឃ្មុំ និង​ទេព​ពិ​រូ​៖ គ្រឿងផ្សំ​សំរាប់​ព្យាបាល​ជំងឺ​ច្រើន​មុខ ហើយ​គ្មាន​គ្រោះថ្នាក់​ដល់​សុខភាព​

​ការសិក្សា​របស់​សាកលវិទ្យាល័យ Copenhagen ឲ្យ​ដឹងថា ទឹកឃ្មុំ​ផ្សំ​ជាមួយ​ទេព​ពិ​រូ ជា​ឱសថ​ដ៏​ប្រសើរ សំរាប់​ព្យាបាល​ជំងឺ​សន្លាក់ លើស​ជាតិ​ខ្លាញ់ បញ្ចៀស​ការ​គាំងបេះដូង បន្ថយ​អកា​រៈ​គ្រុនផ្តាសាយ​… ល​។​

​សាកលវិទ្យាល័យ​នេះ ពិសោធន៍​ឃើញថា​៖

– យក​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ ម្សៅ​ទេព​ពិ​រូ ១ ស្លាបព្រា​កាហ្វេ លាយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ ឲ្យ​ក្លាយជា​ល្បាយ​ស្អិត មក​រឹត​កន្លែង​សន្លាក់ឆ្អឹង​ឈឺ​ចុកចាប់ នោះ​វា​នឹង​បន្ថយ​ការឈឺចាប់​ប៉ុន្មាន​នាទី​ក្រោយមក​ភ្លាម ។ សាកល្បង​ធ្វើបែបនេះ ជាប្រចាំ​លើ​មនុស្ស​ឈឺសន្លាក់ ២០០ នាក់ ក្នុង​១​សប្តាហ៍​មាន ៧៣ នាក់ បាត់អស់​ការឈឺចាប់ ។​

Loading...

– ចំពោះ​អ្នកមាន​ខ្លាញ់​លើស (​កូ​ឡេ​ស្តេ​រ៉ូ​ល​) នោះ​យក​ទឹកឃ្មុំ លាយ​នឹង​ម្សៅ​ទេព​ពិ​រូ កូរ​ក្នុង​ទឹកតែ ហើយ​ឲ្យ​អ្នកជំងឺ​ផឹក ។ ២ ម៉ោង ក្រោយមក គេ​ពិនិត្យឃើញថា Cholesterol ក្នុង​ឈាម​ថយចុះ ១០% ។​

– យក​ទឹកឃ្មុំ​លាយ​នឹង​ម្សៅ​ទេព​ពិ​រូ ក្លាយជា​ល្បាយ​ខាប់ៗ លាប​នឹង​នំប៉័ង ហូប​ពេលព្រឹក​ជាប្រចាំ បញ្ជៀ​ស​បានការ​គាំងបេះដូង ហើយ​បើ​លាប​ពីលើ​កន្លែង​ឆ្មេ​ញ​ឈឺ នោះ​វា​ជួយ​បំបាត់​ការឈឺ​ចាប់បាន​ភ្លាម ។ អាចយ​កវា​លាយ​ទឹក​ក្តៅ​ផឹក​ឲ្យ​បានជា​ប្រចាំ រយៈពេល​៣​ថ្ងៃ ការ​ក្អក ផ្តាសាយ ហៀរ​សំបោរ នឹង​បាត់អស់ ។​

Loading...

​បំបាត់​ក្លិន​មាត់​ដោយ​យក​ល្បាយ​២​មុខ​នេះ ដុស​ឆ្មេ​ញ​ពេលព្រឹកៗ ឬ បន្ថែម​ប្រេង​អូ​លីវ លាប​លើស​ក់ ទប់ស្កាត់​បានការ​ជ្រុះ​សក់ ។​

​ការប្រើ​ទឹកឃ្មុំ​ក្នុង​កំរិត​សមល្មម ពុំមាន​ផលប៉ះពាល់​ដល់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ​នោះទេ ។​

​សាកល្បង​មើល ហើយ​ចែករំលែក​ប្រាប់​គ្នាតៗ​ផង​! ៕ បូព៌ា​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *