អ្នកវិទ្យាសាស្ត្រ​៖ ខ្មោច​ចូល​សណ្ឋិត​គ្មានទេ​! តែ​វា​ជា​ជំងឺ​ម្យ៉ាង​….

​វេជ្ជសាស្ត្រ​ពិតជា​រីកចម្រើន​មែន ប៉ុន្តែ យ៉ាងណា ព្រោះតែ​ខួរក្បាល​មនុស្ស គឺជា​ប្រព័ន្ធ​មួយ​ស្មុគស្មាញ ពេលខ្លះ​វេជ្ជបណ្ឌិត​ត្រូវ​ប្រើ «​ប្រាជ្ញ​» ឬ គំនិត​ពុំមាន​ក្នុង​សៀវភៅ ។ ជួប​វេជ្ជបណ្ឌិត​បែបនេះ​ពិតជា​សំណាង​…. ។​

​នេះ​ជា​រឿង​កើតឡើង​ចំពោះ​នាង Susannah Cahalan ជា​អ្នកកាសែត​អាមេរិក​ម្នាក់ ។ អាយុ​ទើប ២៤ ឆ្នាំ សុខភាព​មាំមួន​ល្អ ប៉ុន្តែ ឆ្នាំ​មុននេះ សុខៗ​ស្រាប់តែ​នាង​មាន​កាយវិការ​ចម្លែកៗ រហូតដល់​ថ្នាក់​គ្រួសារ​របស់​នាង​គិតថា នាង​ត្រូវ «​អំពើ​» ឬ ជិត​ឆ្កួត​ហើយ ។​

​នាង​យំ នាង​សើច ស្រែក​ខ្លាំងៗ ដៃជើង​បញ្ចេញ​កាយវិការ​ប្លែកៗ ។ ចូលដល់​ពេទ្យ នាង​បាន​វាយ​គ្រ​ពេទ្យ ខ្វា​ក្រ​ញ៉ាំ​គិលានុបដ្ឋាក​យិ​ការ ។​

Loading...

​វេជ្ជបណ្ឌិត Souhel បាន​ពិចារណា ហើយក៏​សំណូមពរ​ឲ្យ Susannah គួរ​រូប​នាឡិកា​លើ​ក្រដាស ។ ចម្លែក​មែន​! ទ្រនិចនាឡិកា​ពី​លេខ ១ ដល់ ១២ គឺ​ទៅ​ម្ខាង ខាងឆ្វេង រីឯ​ខាងស្តាំ​គឺ​….​ទទេ​ស្អាត ។​

​កាយវិការ​តូច​មួយ​នេះ បានធ្វើ​ឲ្យ​វេជ្ជបណ្ឌិត​វិនិច្ឆ័យ​បាន​ថា នាង​មាន​ជំងឺ «Anti-NMOA Receptor Encepphalitis» ដោយ​រង​ការយាយី​ពី Virus ចម្លែក​កំពុង «​ស៊ី​ខួរក្បាល​» នាង ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ច្របូកច្របល់ ជាហេតុ​ធ្វើ​ឲ្យ​កើតជា​កាយវិការ​ចម្លែកៗ​ខាងលើ ។​

Loading...

​ក្រោយ​ការព្យាបាល នាង​វិលត្រឡប់​សន្សឹមៗ មក​ប្រក្រតី​វិញ ។ ឥឡូវ ជាសះស្បើយ ហើយ​កម្មវិធី​ទូរទស្សន៍​ក៏បាន​ជួប​សម្ភាសន៍​នាង ៕ នារ​តី

Loading...

Leave a Reply

Your email address will not be published. Required fields are marked *