ថ្នាំ​បន្ថយ​សម្ពាធ​ឈាម ប្រើពេល​យប់​ល្អ​ជាង​ពេលព្រឹក​!

​គ្រោងការណ៍​ដ៏​ធំ​ឈ្មោះ Hygia របស់​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​របស់​អេស្បាញ បាន​បូកសរុប ក្រោយ​ធ្វើការ​វិភាគ​ទិន្នន័យ​របស់​អ្នកជំងឺ ១៩.០៨៤ នាក់ ដែល​ស្ម័គ្រចិត្ត ហើយ​គេ​តាមដាន​ឃ្លា​មើល​អស់​រយៈពេល ៦ ឆ្នាំ នឹង​វាស់​សម្ពាធ​ឈាម​អំឡុង ៤៨ ម៉ោង យ៉ាងតិច​ម្តង រៀងរាល់​កាលកំណត់ ។​

​លទ្ធផល​បង្ហាញថា អ្នក​ផឹកថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ពេលយប់ ថយចុះ ៥០% នូវ​ហានិភ័យ​ស្ត្រូ​ក និង​ថយ ៤០% ហានិភ័យ​គាំងបេះដូង ។​

​គួររម្លឹកថា មុននេះ មានការ​ស្រាវជ្រាវ​ទ្រង់ទ្រាយ​មួយ​តូច​ជាង ក៏​បង្ហាញ​នូវ​លទ្ធផល​ស្រដៀង​គ្នា​នេះដែរ ។ មុននេះ វេជ្ជបណ្ឌិត​តែង​ចេញ​វេជ្ជបញ្ជារ​ឲ្យ​ផឹកថ្នាំ​នេះ​នៅពេល​ព្រឹក ព្រោះ​ប្រសិទ្ធភាព​នៃ​ការ​នោម​ច្រើន (​មិន​រំខាន​ដំណេក​) ។​

Loading...

​ជាមួយ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ អា​នាគ​ត ទិន្នន័យ និង​ឯកសារ​វេជ្ជសាស្ត្រ​ពាក់ព័ន្ធ​នឹង​សម្ពាធ​ឈាម ប្រហែលជា​តម្រូវ​ឲ្យ​កែប្រែ​ហើយ ៕ បូព៌ា​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *