​សាច់​គីង្គក់​សម្បូរ​ជីវជាតិ​ណាស់ តែបើ​បរិភោគ​ពុំ​ត្រឹមត្រូវ វា​ក៏​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ ពេលនេះ​អ្នកជំនាញ​ប្រាប់ថា​….

​ពី​បុ​រម​បុរាណ​មក សាច់​គីង្គក់​ត្រូវបាន​គេ​ចាត់ទុកជា «​ថ្នាំ​» ជួយ​ឲ្យ​អ្នក​បាក់កម្លាំង ក្មេង «​ក្រិន​» បាន​យ៉ាង​ស័ក្តិ​សិទ្ធ ។ ប៉ុន្តែ ពេលខ្លះ វា​បែរ​ក្លាយជា «​បំពុល​» មនុស្ស​ដល់​ស្លាប់ ។​

​តាម​អ្នកឯកទេស នើ​ចំណុច​បំពុល​ស្ថិតនៅក្នុង «​ជ័រ​គីង្គក់​» ដែលមាន​នៅ​កំ​ពេញ​ក្រោយ​ក្រលៀន កំ​ពេញ​លើ​ភ្នែក ថ្លើម និង​ពង​រប​ស់វា ។ «​ជ័រ​គីង្គក់​» នោះ​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Bufotoxin វា​បង្ក​ឲ្យ​បេះដូង​បាត់​សង្វាក់​ប្រក្រតី សម្ពាធ​ឈាម​ធ្លាក់ចុះ​…. សង្គ្រោះ​មិនទាន់​គឺ​ស្លាប់ ។ អាកា​រៈ​ពេល​កើតឡើង​ប្រមាណ ១ ម៉ោង ទៅ ២ ម៉ោង ក្រោយ​បរិភោគ តែបើ​មាន​ជាតិ​ស្រវឹង​នោះ ការពុល​កាន់តែ​ឆាប់ ។​

​មណ្ឌល​សុខាភិបាល គេ​មាន​វិធីសាស្ត្រ​សង្គ្រោះ បើ​ប្រញាប់​នាំយក​ទៅដល់​មន្ទីរពេទ្យ ។​

Loading...

​និយាយ​រួម អ្នកជំនាញ​ទទួលស្គាល់ថា សាច់​គីង្គក់​សម្បូរ​ដោយ​ប្រូតេអ៊ីន​អាចជួយ​ដល់​ក្មេង​លូតលាស់​យឺត ចាស់ៗ​បាក់កម្លាំង ហើយក៏​អះអាងថា បើ​សាច់​គី​ង្គ​ង់ (​លើកលែង​ថ្លើម ពង កំ​ពេញ​…) ចេញ​វា​ពុំមាន​ពុល​នោះទេ ។ ពិសេស ដើម្បី​ធានា​បំបាត់​សារធាតុពុល Bufotoxin នោះ​អ្នក​គប្បី​ចម្អិន​រម្ងាស់​ឲ្យ​បានយូរ នោះ​សារធាតុ​នេះ​វា​នឹង​បាត់អស់​ប្រសិទ្ធ​ភា​ពុល ។​

​អ្នក​និយម​គីង្គក់ ពិសេស​តាម​ជនបទ គួរ​ចែករំលែក​ប្រាប់​បងប្អូន​ឲ្យ​បានដឹង ព្រោះ​ពិតណាស់ សាច់​គីង្គក់​ពុំ​អាក្រក់​ទេ​! ៕ នារ​តី​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *