អ្នក​ប្រកប​របរ​ណា​នាំ​ឲ្យ «​ខ្សោយ​» ខាង​បរិមាណ គុណភាព​នៃ​រឿង​….​លើ​គ្រែ​?

​បញ្ជី​លំដាប់ថ្នាក់​បង្ហាញ​ពី​ចំណងទាក់ទង​រវាង​កិច្ចការ និង​គុណភាព​នៃ​ជីវិត​ផ្លូវភេទ ប្រកាស​ដោយ​គេហទំព័រ​ល្បីល្បាញ Mirror បានធ្វើ​ឲ្យ​អ្នកខ្លះ​សើច តែ​ខ្លះទៀត​សើច​មិន​សម ។ យ៉ាងណា នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​យក «​មធ្យមភាគ​» តែប៉ុណ្ណោះ ។​

​ក្រុមហ៊ុន Lelo របស់​អង់គ្លេស​បាន​ចំណាយ​ពេលវេលា និង​ធនធាន​ដើម្បី​ដឹង​ពី​ចំណងទាក់ទង​រវាង​មុខរបរ និង​រឿង «​លើ​គ្រែ​» ។​

Loading...

​ពិតជា​គួរ​ឲ្យ​ស្ងើច​! កសិករ​ជា​អ្នក​សង្វាត​រឿងនេះ​បំផុត ដោយមាន ៣៣% ប្រាប់ថា គេ​ធ្វើ​វា «​រាល់ៗ​ថ្ងៃ​» ទៀងទាត់ ។ លើសពីនេះ​មាន ៦៧% ប្រាប់ថា «​សប្បាយ​ណាស់ៗ​» ។​

Loading...

​ស្ថាបត្យករ ជា​របរ​ឈរ​លំដាប់​ទី​២ ដែលមាន ២១% អនុវត្ត​រឿងនេះ​ជាប្រចាំ​ថ្ងៃ ។ បន្ទាប់មក គឺ​ជាងកាត់សក់​ដែល​តែង​ប្រតិបត្តិការ​១​ថ្ងៃ​ម្តង មាន​អត្រា ១៧% ។​

​យ៉ាប់​បំផុត ហើយ​ខ្ជិល​បំផុត គឺ​ក្រុម​អ្នកសារព័ត៌មាន ព្រោះ ២០% ក្នុងចំណោម​ពួកគេ​បាន​ត្រឹម «​ម្តង​» ក្នុង​១​ខែ ។

​រីឯ​មេធាវី និង​គ្រូបង្រៀន​មាន ២៧% ដែល​រអ៊ូរទាំ​ថា ពួកគេ​ពិបាក​ទៅដល់ «​ឋានសួគ៌​» ណាស់ ពេលខ្លះ​ត្រូវ​ធ្វើជា «​ស្រណុក​» កុំ​ឲ្យ​ដៃគូ​គេ​….​អន់ចិត្ត ។​

​ចុះ​របរ​ពេទ្យ​វិញ​! គ្រាន់បើ ព្រោះ​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់ពី​….​កសិករ ឬ អ្នកស្រែ​ចម្ការ ។​

​ប្រហែល​ដែរ ទើប​ស្រុក​យើង​អ្នក​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណ ៨០% ហើយ​អត្រាកំណើន​ពលរដ្ឋ​ឈរ​នៅ​លំដាប់​គួរ​ឲ្យ​សរសើរ ។ ងាក​ដាក់ៗ គឺ​…​អីចឹង​ឯង ប្រសិន​មិន​ពន្យារកំណើត​នោះ ប្រាកដជា​កាត់បន្ថយ​ភាពក្រីក្រ​ត្រូវ​បរាជ័យ​ហើយ មែន​ទេ​? ៕ នារ​តី​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *