អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា Sex ជួយ​កាត់បន្ថយ​ទម្ងន់​បាន​ច្រើន​ជាការ​….​ដើរ​ហាត់ប្រាណ​ទៅទៀត​!

​អ្នកជំនាញការ​នៃ​សាកលវិទ្យាល័យ Queebec កាណាដា បាន​រកឃើញ​នូវ​អត្ថប្រយោជន៍​នៃ​ការរួម​ភេទ​ក្នុងការ​សម្រក​ទម្ងន់ ។ តាម​នោះ គឺ​គេ​បាន​បំពាក់​បរិក្ខារ​តាមដាន​ចំពោះ​អ្នកស្ម័គ្រចិត្ត​នៅ​អំឡុងពេល​រួម​រ័ក្ស ។​

​គេ​បាន​អនុវត្ត​ការពិសោធន៍​នេះ​ចំនួន ១៤ សប្តាហ៍ ។ លទ្ធផល​បញ្ជាក់​ឲ្យ​ឃើញថា ភាគី​បុរស​បាន​ចំណាយ​ម្តង​អស់ 105 kcal ខណៈ​នារី​ចំណាយ​អស់ 67 kcal ។ សង្វាក់​បេះដូង​ជា​មធ្យម​ប្រហាក់ប្រហែល​ពេល​រត់​ហាត់ប្រាណ​ល្មមៗ ទាប​ជាង​បន្តិច​ប្រៀប​នឹង​ការ​រត់លឿន ។​

​បើ​និយាយ​ពី​ពេលវេលា​ប្រៀបធៀប​វិញ គឺៈ Sex ១២ នាទី ប្រហាក់ប្រហែល​នឹង​ការរត់​លើ​ម៉ាស៊ីន ៣០ នាទី ។​

Loading...

​រឿង​ដែល​អស្ចារ្យ​នោះ​គឺ​អ្នកស្ម័គ្រចិត្ត ៩៥% ទាំងស្រី ទាំងប្រុស ប្រាប់ថា Sex ស្រួល​ជាង​រត់​លើ​ម៉ាស៊ីន​ខ្លាំងណាស់​! ។ អ្នកវិទ្យាសាស្ត្រ​ពន្យល់ថាៈ បែបនេះ​ព្រោះតែ​ពេល Sex ខួរក្បាល​វា​រំដោះ​អ័រម៉ូន «​ស្នេហា​» Oxytocin ជាហេតុ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​សប្បាយៗ ៕ ឧ​ត្ត​រ​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *