ស្តាប់​អ្នកជំនាញ​ការពន្យល់ និង​ព្រមាន​រឿង «​ឆ្កែ​ចិញ្ចឹម​ល្អិតៗ​ដេក​ជាមួយ​ម្ចាស់​» ចុងក្រោយ ពុំ​ប្រាកដថា អាច​ឆ្លង​ផុតពី​….

​ឆ្កែ​ដែល​ពេញនិយម​ក្នុងការ​ចិញ្ចឹម​លំអ «​មាន​គ្នា​ប្រឡែង​» តូច​ល្អិត កំពុង​ពេញនិយម​យ៉ាងខ្លាំង ។ ប៉ុន្តែ ក្រោយពេល​កើតមាន​ករណី​ឆ្កែ «​សម្លាញ់​ចិត្ត​» ១​ក្បាល បានសម្លាប់​មនុស្ស​ម្នាក់ ហើយ ៤ នាក់​ទៀត ក្នុង​គ្រួសារ​មួយ កំពុង​ទទួល​ការតាមដាន​ពី​មន្ទីរពេទ្យ ព្រោះ​ពុំ​ប្រាកដថា អាច​ឆ្លង​ផុត «​រោគ​ឆ្កែឆ្កួត​» ដូច​ម្នាក់​ដែល​បាន​ស្លាប់ ។​

​អ្នកជំនាញការ​ប្រាប់ថា ឆ្កែ​ចិញ្ចឹម​ត្រូវបាន​ចាត់ទុកជា​ប្រភព​បង្ក​ជំងឺ​ឆ្កែឆ្កួត​ឈរ​លំដាប់​ទី​២​បន្ទាប់ពី​ឆ្មា ។​

​ជាធម្មតា ឆ្កែ​ចិញ្ចឹម​ត្រូវបាន​សំណូមពរ​ឲ្យ​ម្ចាស់​ចាក់​វ៉ាក់សាំង​បង្ការ ទៅតាម​កាល​បរិ​ច្ឆា​ទ​កំណត់ ។ ថ្វី​ត្បិត​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្តី តែ​ពុំមែន​គ្មាន​ហានិភ័យ​នោះទេ (​ខណៈដែល​ភាគច្រើន​គិតថា «​មិន​អី​») ។ ប៉ុន្តែ គប្បី​ដឹងថា នៅ​អំឡុង​ពេលនោះ វា​អាច​ប្រដេញ​ចាប់​កណ្តុរ ឬ ឆ្មា ហើយ​ក្រ​ញ៉ាំ​របស់​វា​មាន​ជាប់ Virus (​ហើយ​សត្វ​នេះ​និយម​ដើរ​ជើង​) ធ្វើ​ឲ្យ​នៅ​ទឹកមាត់​របស់​វា មាន Virus ស្រេច​បាត់ ធ្វើ​ឲ្យ​ហានិភ័យ​ចម្លង​មក​អ្នក​ដែល​ស្និទ្ធស្នាល​នឹង​វា ពិតជា​ប្រឈម​ហានិភ័យ​ខ្ពស់​ណាស់ ។ ពិសេស ប្រសិនបើ​អ្នកមាន​ស្នាមរបួស​នៅ​ដៃ ជើង ហើយ​ត្រូវ​វា​លិទ្ធ​នោះ ។​

​ដោយឡែក នៅ​ប្រទេស​វៀតណាម ៦ ខែ ដើមឆ្នាំ​២០១៩ នេះ មាន​មនុស្ស​ស្លាប់​ដោយសារ Virus ឆ្កែឆ្កួត​ចំនួន ៣៦ នាក់ រួចហើយ​ផងដែរ ។ គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​មេរោគ​នេះ​បានទេ​មកទល់​បច្ចុប្បន្ន -​អ្នកជំនាញ​សង្កត់ធ្ងន់​! ៕ នារ​តី​

Leave a Reply

Your email address will not be published. Required fields are marked *