«មន្ទីរពេទ្យ ១១៥» ក្រុង​ហូជីមិញ មាន​សេវា​បង្កប់ «​កុងតាក់​» សំរាប់​បុរស​អសមត្ថភាព​ផ្លូវភេទ ដែល​ពុំ​អាច​ព្យាបាល​ដោយ​ឱសថ​បាន​!

​កាលពី​ថ្ងៃទី​៣ កក្កដា វេជ្ជបណ្ឌិត Truong Hoang Minh ប្រធាន​ផ្នែក​ម៉ូត​សាស្ត្រ ប្តូរ​ក្រលៀន នៃ​មន្ទីរពេទ្យ ១១៥ បាន​ប្រាប់ថា បុរស ២ នាក់ ដែលមាន​ជំងឺ «​មិន​ឡើង​រឹង​» ហើយ​ទទួល​ការព្យាបាល​តាម​វិធី​ច្រើនបែប តែ​ពុំមាន​ប្រសិទ្ធភាព​សោះ ។​

​តាម​នោះ គេ​បង្កប់ «​បង្គោល​» មួយ​នៅ​លិង្គ ហើយ​ឧបករណ៍​បូម​មួយ​នៅ​ពងស្វាស ។ ឧបករណ៍​នេះ​ស្រដៀង​នឹង​កុង​កាក់ «​បិទ​» និង «​បើក​» ងាយស្រួល​ឲ្យ​អ្នកជំងឺ​បញ្ជារ​បាន​មុខងារ «​ឡើង​រឹង​» ។ ឧបករណ៍​នេះ​នៅមាន​ខ្សែ​បញ្ជារ​មួយ​ដែល​លាក់​នៅក្នុង​សរីរាង្គ ។​

​ក្រោយ​ការបង្ក​ឧបករណ៍​នេះ គ្រាន់តែ​តម្រូវ​ឲ្យ​អ្នកជំងឺ​សំរាក​ពី ៤ ទៅ ៦ សប្តាហ៍ គឺអាច «​ប្រតិបត្តិការ​» បាន ។ វា​អាច​ប្រើប្រាស់​ក្នុងអំឡុងពេល​ដល់​ទៅ ១០ ទៅ ១៥ ឆ្នាំ ឯណោះ ។​

​លើ​ពិភពលោក អ្នក​កើតមាន​ជំងឺ​ប្រដាប់ភេទ​ពុំ​ប្រក្រតី គឺ​ប្រមាណ ១៥០ លាន​នាក់ ។ នៅ​អាមេរិក​គេ​បាន​អនុវត្ត​លើ​បុរស​ប្រមាណ ៣០០.០០០ នាក់ បន្ទាប់ពី​អ្នក​ទាំងនោះ​មិន​ឆ្លើយតប​ជាមួយ​វិធី​ព្យាបាល​ផ្សេងៗ ។​

​ពោលគឺ នេះ​ជា​វិធី​សង្គ្រោះ​ជីវិត​ផ្លូវ​ភេទបុរស សំរាប់​ដំណាក់កាល​…​ចុងក្រោយ ហើយ​មាន​ប្រសិទ្ធភាព​ដល់​ទៅ ៩០% ឯណោះ ៕ ចន្ទ្រា

Leave a Reply

Your email address will not be published. Required fields are marked *