​ទូរទស្សន៍​ជាតិ​វៀតណាម​៖ ក្តីសង្ឃឹម​សំរាប់​មនុស្សជាតិ គឺ​ការ​សាក​ពិសោធន៍​ជោគជ័យ​នៃ​ឱសថ​ចម្រុះ ព្យាបាល​បាន​ជំងឺមហារីក​គ្រប់​ប្រភេទ​… (​វីដេអូ​)

​តាម​ស្ថានីយ៍ទូរទស្សន៍​ជាតិ​ប្រទេស​នេះ​ឲ្យ​ដឹងថា បណ្តា​វិធីសាស្ត្រ​ព្យាបាល​មហារីក​ពី​ដើម​ទល់​ពេលនេះ គឺ​ផ្តោត​សំដៅ​ការវាយលុក​ផ្ទាល់​លើ​កោសិកា​មហារីក តែ​វា​បង្ក​ផល​ប៉ះ​ប៉ះពាល់​ខ្លាំង​ដល់​សរីរាង្គ​អ្នកជំងឺ ហើយ​ប្រសិទ្ធភាព​មាន​កំរិត ។ ប៉ុន្តែ ពេលនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិភពលោក បាន​បោះជំហាន​លោត​ផ្លោះ​មួយ តាមរយៈ​ការរកឃើញ​ប្រភេទ​ឱសថ​ចម្រុះ «​គាំទ្រ​» ដល់​ប្រព័ន្ធ​ការពារ​សរីរាង្គ ធ្វើការ​កម្ចាត់​កោសិកា​មហារីក​ដោយ​ខ្លួនឯង​តែម្តង ហេតុនេះ វា​ពុំមែន​ផលប៉ះពាល់​អ្វី​ដល់​អ្នកជំងឺ​ទេ ។​

​ពេលនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិភពលោក បាន​បោះជំហាន​ដល់​ដំណាក់កាល​សាក​ពិសោធន៍​លើ​មនុស្ស និង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ។ យ៉ាងណា គេ​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​គ្រប់​ជំហាន​ពិសោធន៍ មុនពេល​ដាក់​ឲ្យ​ប្រើប្រាស់ ។​

​គេ​បាន​ទម្លាយ​ថា ប្រភេទ​ឱសថ​ថ្មី​នេះ វា​មាន​សមត្ថភាព​ជួយ​សាង​កម្មវិធី​ថ្មី​ឲ្យ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​អាច​ស្វ័យ​កម្ចាត់​កោសិកា​មហារីក នៅ​គ្រប់កន្លែង​បាន ។​

​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ តាម​នោះ គឺ​វេជ្ជសាស្ត្រ​ទំនើប​នឹង​ប្រែ​សរីរាង្គ​របស់​មនុស្ស ឲ្យ​ទៅជា​រោងចក្រ​សំយោគ​ប្រូតេអ៊ីន សំរាប់​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ទៀតផង ។​

​ឱសថ​នេះ កកើត​ពី​ដំណោះស្រាយ​វេជ្ជសាស្ត្រ​រំញោច​ប្រព័ន្ធ​ការពារ​សរីរាង្គ ដើម្បី​ស្វ័យ​កម្ចាត់​កោសិកា​មហារីក ។​

​នេះ​ពិតជា​ក្តីសង្ឃឹម​សំរាប់​អ្នកជំងឺ​មហារីក​នៅ​ពាសពេញ​ពិភពលោក ៕ ចន្ទ្រា​

សាក​ពិសោធន៍​ជោគជ័យ​ឱសថ​ចម្រុះ​ព្យាបាល​បាន​ជំងឺមហារីក​គ្រប់​ប្រភេទ​

Leave a Reply

Your email address will not be published. Required fields are marked *