​អតីត​បុគ្គលិក​ស្ថានីយ៍​ប្រេង​ចូលនិវត្តន៍ ចែករំលែក​ពី​វិធី ៦ យ៉ាង ដើម្បី​គេចផុត​ពី​ការកេងបន្លំ​របស់​អ្នកលក់​….

​អ្នកណាៗ ក៏​ប្រហែល​ដឹងថា ស្ទើរ​គ្រប់​ស្ថានីយ៍​ប្រេងឥន្ធនៈ ក្រៅពី​បន្លំ​បរិមាណ​ដោយ «​ច្នៃ​កុង​ទ័​រ​» នោះ គេ​មាន​វិធី​ផ្សេងៗ​ទៀត ដើម្បី​កេង​បន្លំ​អ្នក​បាន​យ៉ាង​ងាយ ។​

​ទីមួយ​គឺ​អ្នក​គិត​មើល​! ធម្មតា មនុស្ស​ភាគច្រើន​មាន​ទម្លាប់​ចាក់​សាំង ២ ដុល្លារ ២០ ដុល្លារ …​ល​។ បែបនេះ អ្នក​ធ្លាក់ចូល​អន្ទាក់​នៃ​ការ «​លោត​ខ្ទង់​ប្រាក់​» ប្រសិន​អ្នក​មិន​រំពៃមើល ។ ដូច្នេះ អ្នក​គប្បី​ឲ្យ​ចាក់​សាំង​តាម​បរិមាណ​វិញ​ជាអាទិ៍ ១​លីត្រ – ២០ លីត្រ – ៣០ លីត្រ​… ល​។ បែបនេះ ម៉ាស៊ីន​ដែល​គេ Setup កម្មវិធី «​ស៊ី​តាម​ចំនួន​លុយ​» នឹង​ពុំ​អាច​កេង​បានឡើយ ។ ប៉ុន្តែ ត្រូវ​ចាំ​ថា កុំ​ឲ្យ​ចាក់​ដល់​កំរិត «​ជិត​ពេញ​» ឲ្យ​សោះ ។​

​ទី​២ នោះ​គឺ​គប្បី​រំពៃមើល​ស្ថានីយ៍​សាំង​ដែល​សម្បូរ​តាក់ស៊ី​ចាក់ ។ អ្នក​អាច​មិន​ជឿ ប៉ុន្តែ ត្រូវ​ដឹងថា អ្នកបើក​តាក់ស៊ី​នេះឯង ដែល​គាត់​មានបទពិសោធន៍​ច្រើន ព្រោះ​ពុំនោះសោត​គាត់​រត់​គ្មាន​ចំណេញ​ទេ ។​

​ទី​៣ ពុំ​ត្រូវ​ឲ្យ​ចាក់​ពេញ​ដាច់ខាត ។ បែបនេះ អ្នក​គិតថា គេ «​ស៊ី​» យ៉ាងម៉េច​បាន​! ។ ពេល​ចាក់​ពេញ អ្នក​ធ្លាប់​ឮស្នូរ​ក្រឹក​នូវ​គម្លាត​១ មិន​ឲ្យ​ពេញ ។ ស្នូរ​នោះ គឺ​វា​បឺត​យក​សាំង​ចេញទៅ​វិញ​ទេ​ណា៎​! ។​

​ទី​៤ គឺ​ត្រូវ​ប្រាប់ ឬ តាមមើល​ឲ្យ​កុង​ទ័​រ​វិល​មកកាន់​លេខ ០ សិន រួច​តាមដាន​បន្ត ។ បើ​មិន​ប្រយ័ត្ន​នោះ បរិមាណ​សាំង​ដែល​គេ​ទើប​ចាក់​ឲ្យ​អ្នក​មុន​នោះ គេ​បន្ត​ចាក់​យកតែ​ម្តង អ្នក​ប្រាកដជា​ធ្ងន់​ក​ហើយ ។​

​ទី​៥ ត្រូវ​ចេញពី​យានយន្ត ហើយ​បើកភ្នែក​មើល​កុង​ទ័​រ​សាំង ។ ព្រោះថា ភាគច្រើន​គេ​ប្រើល្បិច​អូសបន្លាយ​ទុយ​យោ​ឲ្យ​វែង​ជាហេតុ អ្នក​លំបាក​មើល​លេខ​ដើរ​នៅ​កុង​ទ័​រ ។​

​ទី​៦ គឺ នៅ​ស្ថានីយ៍​ពុំ​ធ្លាប់​ស្គាល់ មិនត្រូវ​ចាក់​ច្រើន​ដាច់ខាត ពោលគឺ​អ្នក​ចាក់​ល្មម​នឹង​ទៅដល់​កន្លែង​ដែល​អ្នក​ធ្លាប់​ចាក់ ហើយ​ទុកចិត្តបាន ៕ ចន្ទ្រា

Leave a Reply

Your email address will not be published. Required fields are marked *