ដើម្បី​ធានា​ភាព​ឯកជន គ្រា​ទៅ​ស្នាក់នៅ​សណ្ឋាគារ គប្បី​អនុវត្ត​វិធានការ​បែបនេះ ដើម្បី​ឲ្យ​ប្រាកដថា​ពុំមាន​កាមេរ៉ា​បង្កប់​លួច​ថត​យើង​!!

​ការធ្វើដំណើរ​ទេសចរ​ណ៍ បេសកកម្ម​… អ្នក​ពិតជា​ចៀស​ពុំរួច​ពី​ការ​ត្រូវ​សំរាក​នៅ​សណ្ឋាគារ​ឡើយ ។ អ្នកជំនាញការ​ទូន្មាន​អំពី​វិធី​បង្ការ​ករណី​បង្កប់​កាមេរ៉ា​លួច​ថត​អ្នក​ថា​៖

​នៅពេល​ចូល​បន្ទប់​សណ្ឋាគារ​ភ្លាមនោះ មិនត្រូវ​បើកភ្លើង​ភ្លាម​ទេ តែ​ត្រូវ​បើក​របប​ថតរូប​នៃ​ទូរស័ព្ទ​របស់​អ្នក ហើយ​ចាប់ផ្តើម​តម្រង់ទិស​ទៅគ្រប់​កន្លែង ។ ប្រសិនបើ​ឃើញ​វត្តមាន​ចំណុច​ក្រហម​ភ្លឹបភ្លែតៗ នោះ​ប្រាកដ​ជាមាន​កាមេរ៉ា Pinhole លួច​បង្កប់​ហើយ ។ ពេលនោះ ត្រូវ​រាយការណ៍​ឲ្យ​អ្នកគ្រប់គ្រង​សណ្ឋាគារ ឬ ប៉ូលីស​តែម្តង ។​

​មូលហេតុ​ត្រូវបាន​អ្នកជំនាញការ​ប្រាប់ថា ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រភេទ​កាមេរ៉ា​តូចៗ​បែបនេះ ដាក់លក់​ពាសពេញ​ទីផ្សា​រ ហើយ​វា​ងាយ​បង្កប់​កំបាំង​ពី​ភ្នែក​របស់​យើង​ណាស់ ។​

​គេ​នៅបាន​ប្រាប់​បន្ថែមថា កន្លែង​ដែល​ពួក «​រោគ​ចិត្ត​» ច្រើន​លួច​បង្កប់ (​ពុំមែន​បុគ្គលិក​សណ្ឋាគារ​) គឺ​ប្រដាប់​គោះ​បារី ប្រអប់​ក្រ​ដា​ជូត​មាត់​… ល​។ ពិសេស​តំបន់​នៅ​ទល់មុខ ឬ សាង​ខាង​គ្រែ​ដេក​លើ​ពិ​ដាន ប្រដាប់​បឺត​ខ្យល់ ប្រដាប់​ប្រកាសអាសន្ន​អគ្គីភ័យ ។​

​នៅក្នុង​បន្ទប់ទឹក​ក៏ត្រូវ​ប្រយ័ត្ន វា​លួច​បង្កប់​នៅ​ឧបករណ៍ប្រើប្រាស់​ដែល​ដាក់ «​អចល័ត​» ។​

​ទូរទស្សន៍​ក៏​ជា​កន្លែង​ដែល​វា​និយម​លួច​បង្កប់ ព្រោះ​អាច​ប្រើ​បាន​ចរន្ត​ភ្លើង​ពី​ទូរទស្សន៍​តែម្តង ។​

​ប្រសិន​មាន​ពេលនោះ អ្នក​គួរតែ​អនុវត្ត​ច្រើនលើក ប្រសិន​ស្នាក់នៅ​រយៈពេល​យូរ ។​

​ត្រូវ​ចាំ​! កុំ​បើកភ្លើង បើក​របប​ថតរូប​នៃ​ទូរស័ព្ទ​អ្នក ហើយ​បញ្ចាំង​មើល​ឲ្យ​គ្រប់កន្លែង បើ​មាន​ចំណុច​ភ្លើង​ក្រហម​ភ្លឹបភ្លែតៗ នោះ​…​ប្រាកដ​ហើយ​! ៕ នារ​តី​

Leave a Reply

Your email address will not be published. Required fields are marked *