ក្តីសង្ឃឹម​ថ្មី​សំរាប់​ការ​ទាញ «​ភាពចំណាស់​» ឲ្យ​ថយក្រោយ​! លទ្ធផល​សាកល្បង​លើ​មនុស្ស​ជំហាន​ដំបូង​ថយ​បាន ២ ឆ្នាំកន្លះ​

​ការសាកល្បង​លើ​អ្នកស្ម័គ្រចិត្ត ៩ នាក់ របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកលវិទ្យា​ល័យ California (UCLA) ត្រូវបាន​ប្រកាស​លទ្ធផល​ថ្មីៗ​នេះ ចំពោះ​ការស្រាវជ្រាវ​ពន្យឺត ឬ ជំនាញ​វ័យ​ភាពចំណាស់​លើ​លក្ខណៈវិនិច្ឆ័យ​ជីវសាស្ត្រ ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Nature កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បង្ហើប​ប្រាប់ថា គេ​បានផ្តល់​ឲ្យ​ក្រុម​អ្នកស្ម័គ្រចិត្ត​ប្រើ​ឱសថ​ចម្រុះ ៣ ប្រភេទ ក្នុង​រយៈពេល​១​ឆ្នាំ ។ ក្នុងនោះ រួមមាន​អ័រម៉ូន​កំណើន​លូតលាស់ និង​ឱសថ​ព្យាបាល​ទឹកនោមផ្អែម ២ ប្រភេទ ដើម្បី​ពិនិត្យមើល​អ័រម៉ូន​ខាងលើ មាន​រំញោច​ការស្តារ​សាច់ដុំ​ក្នុង​ក្រពេញ Thymus ដែរ ឬ ទេ ។ ព្រោះនេះ​ជា​កត្តា​ដ៏​សំខាន់​ចំពោះ​ប្រព័ន្ធ​ការពារ​សរីរាង្គ ។​

​បន្ទាប់មក អ្នកវិទ្យាសាស្ត្រ​ធ្វើការ​វិភាគ​អំពី​សញ្ញា​ទាំងឡាយ​លើ​សំណុំ​ហ្សែ​ន​របស់​មនុស្ស ។ លទ្ធផល ក្រុម​អ្នកស្ម័គ្រចិត្ត​ចូលរួម​ការពិសោធន៍​មាន «​ទ្រនិចនាឡិកា​ជីវសាស្ត្រ​» ថយក្រោយ ២,៥ ឆ្នាំ ពោលគឺ​ដំណើរ​វិ​វត្ត​នៃ​ភាពចំណាស់​ត្រូវបាន​ពន្យឺត -​មនុស្ស​មានឱកាស​វិល​ត្រឡប់មក «​ភាព​ក្មេងខ្ចី​» វិញ ។​

Loading...

៦ ខែ ក្រោយមក វិភាគ​ហ្សែ​ន អ្នកស្ម័គ្រចិត្ត​ម្តងទៀត ក៏​សញ្ញា​នៃ​ការ «​ក្មេង​» មកវិញ បន្ត​បង្ហាញឡើង​ទៀត ។​

​ឥឡូវ គេ​កំពុង​បន្ត​ពិនិត្យមើល​អំពី​ប្រតិកម្ម​បន្ទាប់បន្សំ​តើ​មាន​ដែរ ឬ ទេ មុនពេល​ប្រកាស​ឲ្យ​ប្រើ​ឱសថ​នេះ ៕ នារ​តី​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *