អស្ចារ្យ​ណាស់​! ជប៉ុន​រកឃើញ​ឈាមស​ប្ប​និមិត្ត​ដែល​អាច​រក្សាទុក​បាន​ក្នុង​សីតុណ្ហភាព​ធម្មតា​ជាង​១​ឆ្នាំ ហើយ​បញ្ចូល​ជំនួស​គ្រប់​ប្រភេទ​ឈាម​ទៀតផង​!

​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​បាន​រកឃើញ​ឈាមស​ប្ប​និមិត្ត ដែល​អាច​រក្សាទុក​បាន​ក្នុង​សីតុណ្ហភាព​ធម្មតា​ជាង ១ ឆ្នាំ ហើយ​អ្នកជំងឺ​ពុំ​ចាំបាច់​ធ្វើតេស្ត​ប្រភេទ​ឈាម មុនពេល​បញ្ចូល​នោះទេ ។​

​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ការពារជាតិ​ជប៉ុន​ឲ្យ​ដឹងថាៈ កង្វះ​កោសិកា​ផ្លា​កែ​ត និង​ជាលិកា​ក្រហម​ធ្ងន់ធ្ងរ អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាន ហើយ​បច្ចុប្បន្ន​ថេរៈវេលា​រក្សាទុក​ផ្លា​កែ​ត​គឺ ៤ ថ្ងៃ ហើយ​ជាលិកា​ក្រហម​គឺ ២០ ថ្ងៃ ។ ហេតុនេះ ពិតជា​លំបាក​សំរាប់​ការត្រៀម​បំរុង​ទុក​ពួកវា​សំរាប់​ការងារ​សង្គ្រោះ ។​

​ពេលនេះ ពួកគេ​បាន​ប្រើប្រាស់​ថង់ liposome តូចៗ មាន​ប្រភពពី «​ស្រោម​កោសិកា​» ដើម្បី​ឃាត់ឈាម ហើយ​បញ្ចូល​អុកស៊ីហ្សែន​ដល់​ឈាម​សប្ប​និមិត្ត ។​

Loading...

​បែបនេះ វា​ជួយ​កាត់បន្ថយ​អាត្រា​ស្លាប់​ច្រើន គ្រា​ដែល​អ្នករងគ្រោះ​ពុំ​ត្រូវបាន​បញ្ចូល​ឈាម​ភ្លាមៗ ព្រោះ​ត្រូវ​រង់ចាំ​ធ្វើតេស្ត​ក្រុម​ឈាម​សិន ពិសេស​នៅតាម​តំបន់​ដាច់ស្រយាល ។​

​ម្យ៉ាងទៀត សន្និធិ​ឈាម​បរិច្ចាគ​នៅ​តំបន់​ទាំងនោះ ក៏មាន​កំរិត​តិចតួច​ទាំង​បរិមាណ និង​យ​ថា​ប្រភេទ​ឈាម ។​

Loading...

​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​អាមេរិក Transfusion ៕

ប្រែ​សម្រួល​ដោយ​៖ បូព៌ា

Loading...

Leave a Reply

Your email address will not be published. Required fields are marked *