ផ្កែ​គូ​លេន​ពិតជា​ល្អ តែ​ដាច់ខាត​ពុំ​ត្រូវ​បរិភោគ​ច្រើន ពេល​ពុំទាន់​មាន​អ្វី​ទ្រាប់​ពោះ​នោះ មូលហេតុ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​រកឃើញ​ក្រោយ​ការស្លាប់​របស់​ក្មេង​យ៉ាងតិច​៥១​នាក់​

​តាម AFP ដែល​ដកស្រង់​សម្តី​របស់​មន្ត្រី​សុខាភិបាល​ប្រចាំ​តំបន់​២​នៅ Muzaffarpur ប្រទេស​ឥណ្ឌា ដែលជា​តំបន់​ដាំ​ដើម​គូ​លេន​ធំ​បំផុត​ប្រទេស​នេះ ។ ពួកគេ​ប្រាប់ថា ក្មេងៗ​យ៉ាងតិច ៥១ នាក់ បាន​ស្លាប់ ហើយ​ពួកគេ​សុទ្ធសឹង​មាន​រោគសញ្ញា​នៃ​ជំងឺរលាកស្រោមខួរ (AES) ព្រមទាំង​មានការ​ធ្លាក់ចុះ​ជាតិ​ស្ករ​ដ៏​លឿន ។​

​យ៉ាងតិច​នៅមាន​ក្មេងៗ​ប្រមាណ ៤០ នាក់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ពួកគេ​ក៏មាន​រោគសញ្ញា​ដូច​ក្មេង​ដែល​បាន​ស្លាប់​ខាងលើ​ដែរ ។​

​តាម​ការវិភាគ​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក តាំងពី​ឆ្នាំ​២០១៥ ឲ្យ​ដឹងថា ជំងឺរលាកស្រោមខួរ​អា​ច​ទាក់ទង​ដល់​សារធាតុពុល​ម្យ៉ាង​ក្នុង​ផ្លែ​គូ​លេន ហើយ​វា​បណ្តាល​ឲ្យ​កើតមាន​ការរារាំង​សមត្ថភាព​ផលិត glucose ក្នុង​រាងកាយ​បង្ក​ធ្វើ​ឲ្យ​សារធាតុ​ស្ករ​ធ្លាក់ចុះ​គំហុក ។​

​ការស្រាវជ្រាវ​ខាងលើ​ដែល​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​សុខាភិបាល The Lancet បញ្ជាក់​បន្ថែមថា ក្មេងៗ​នឹងត្រូវ​បំពុល​ពេល​ស៊ី​ផ្លែ​គូ​លេន គ្រា​ពោះ​ទទេ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​ទូន្មាន​ដល់​អាណាព្យាបាល​ទាំងឡាយ​ពុំគប្បី​ឲ្យ​ក្មេងៗ​ស៊ី​ផ្លែ​គូ​លេន​ច្រើន គ្រា​ពុំទាន់​បរិភោគ​អាហារ​នោះទេ ។​

​ជា​ព័ត៌មាន​សំខាន់​ទាក់ទង​ដល់​អាយុជីវិត គប្បី​ចែករំលែក​ប្រាប់​គ្នា​ផង ដើម្បី​បញ្ចៀស​ការស្លាប់ ព្រោះ​ផ្លែ​គូ​លេន ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *