​វេជ្ជបណ្ឌិត​ព្រមាន​ហើយ​ថា វិធី​ព្យាបាល​ដូចជា​ប្រើ «​ថ្នាំ​ដុស​ឆ្មេ​ញ​» បំពោក​លើ​របួស​រលាក គឺជា​គំនិតអាក្រក់​ធ្ងន់ធ្ងរ​គួរតែ​ឈប់​ពីថ្ងៃ​នេះ​ទៅ ព្រោះថា​…

​ពិតមែន​ហើយ មនុស្ស​ជាច្រើន​ប្រាកដ​ណាស់​ជា​បានលឺ​ម្តាយ​របស់​អ្នក ឬ សាច់ញាតិ អ្នកដទៃ ប្រាប់ថា អ្នក​ត្រូវអនុវត្ត​វិធី​យក ថ្នាំ​ដុស​ឆ្មេ​ញ ស៊ុត ទឹកស៊ីអ៊ីវ ម្សៅ ប្រេង gamat និង​របស់​ជាច្រើន​ទៀត ប្រសិន​នៅពេល​អ្នក​រង​ការ​រលាកភ្លើង ឬ ទឹក​ក្តៅ​ជាដើម ។ ប៉ុន្តែ វិធី​ទាំងនេះ ត្រូវបាន​វេជ្ជបណ្ឌិត​ព្រមាន​ថា នេះ​គឺជា​រឿង​ដ៏​អាក្រក់​បំផុត​សម្រាប់​វិធី​ព្យាបាល​របួស​នេះ ។​

​វេជ្ជបណ្ឌិតជនជាតិម៉ាឡេស៊ី​ឈ្មោះ Kamarul បាន​ចែករំលែក​រូបភាព​ជនរងគ្រោះ​មួយចំនួន ដែល​បាន​រង​ការ​រលាក​ដោយ​ប្រេង​ក្តៅ នៅលើ​ដៃ​របស់​ពួកគេ ហើយ​បានសម្រេច​អនុវត្ត​យក​ថ្នាំ​ដុស​ឆ្មេ​ញ ទៅ​បំពោក​លើ​ផ្នែក​របួស​នោះ ។ ជា​អកុសល ធ្វើបែបនេះ​គឺជា​រឿង​ដ៏​ខុសឆ្គង​មួយ ព្រោះតែ​ស្បែ​កដៃ​របស់​អ្នក​ត្រូវ​ប៉ោង​ស្លោក (​ពងបែក​) យ៉ាង​សាហាវ ដែល​វា​មិនអាច​ដឹងបាន ។​

​ជំនួស​ឲ្យ​ការប្រើ​ឱសថ​ផ្ទះ​ទាំងនេះ ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ច្រើនជាង​ល្អ វេជ្ជបណ្ឌិត​រូបនេះ​បាន​ណែនាំ​នូវ​ជំហាន​ត្រឹមត្រូវ ៤ ខាងក្រោម ក្នុងករណី​អ្នក​ជួប​បទពិសោធន៍​ត្រូវ​រលាក ឬ រងរបួស​ស្រដៀង​គ្នា​នេះ ។​

១- ធ្វើ​ឲ្យ​ប្រាកដ​រើខ្លួន​អ្នក ឬ ជនរងគ្រោះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​កម្តៅ ។ រក្សា​ភាព​ស្ងប់ស្ងៀម និង​កុំ​ភ័យ​ស្លន់ស្លោ​

២- ដោះ​គ្រឿងអលង្ការ សម្លៀកបំពាក់ និង​គ្រឿង​សម្ភារៈ​ទាំងអស់ ដែល​រង​ឆេះ​រលាក ប្រសិនបើ​វា​ត្រូវ​ជាប់​នឹង​តំបន់​រងរបួស​

៣- ដាក់​តំបន់​រង​រលាក ស្ថិតក្រោម​ទឹកសីតុណ្ហភាព​ធម្មតា រយៈពេល ១៥ ទៅ ២០ នាទី ដើម្បី​បញ្ឈប់​ការពង​ស្លោក​បង្កើតឡើង ។ កុំ​ប្រើ​ទឹកកក ឬ ទឹក​ត្រជាក់ ដែល​អាច​ពន្យឺតដំណើរ​ការព្យាបាល

៤- ប្រសិន​ពងបែក​កើតឡើង ចូរ​ឲ្យ​វា​ជាសះស្បើយ​តាម​ធម្មតា កុំ​ដុស​វា ។ ការពារ​តំបន់​រលាក​ជាមួយ​បង់​រុំ​ស្អាត ។​

​ទោះយ៉ាងណា វេជ្ជបណ្ឌិត Kamarul បាន​ណែនាំ​ឲ្យ​អ្នក​ដែល​រងរបួស​រលាក​ធ្ងន់ធ្ងរ ដូចជា​រលាក​កំរិត​ទី​២ ឬ ទី​៣ ត្រូវ​ទៅកាន់​គ្លីនិក​នៅ​ជិត​ជាបន្ទាន់ ។ ហើយ​ប្រសិនបើ​តំបន់​របួស​ធំ​ជាង​ទំហំ​ប្រអប់ដៃ នៅលើ​ផ្ទៃមុខ ឬ ប្រដាប់បន្តពូជ អ្នក​គួរតែ​ទៅរក​គ្រូពេទ្យ​ដើម្បី​ព្យាបាល ៕

Leave a Reply

Your email address will not be published. Required fields are marked *