ចែករំលែក​ជូន​ជាពិសេស​ចំពោះ​អ្នករស់នៅ​តំបន់​កោះ ឆ្នេរសមុទ្រ អំពី​ចំការ​ដំណាំ​ដែល​ជួយ​សម្រួល​ជីវភាព​បាន​យ៉ាង​ល្អ​!

​នោះ​គឹ​ដំណាំ​ខ្ទឹម​ដែល​ឃើញ​គេ​ដាំ​ប្រៀប​ដូច​ធ្វើស្រែ​អីចឹង ។​

​ជុំវិញ «​ស្រែ​ខ្ទឹម​» គេ​ដាំ​ននោង​ជប៉ុន ដែល​ច្រើន​ត្រូវបាន​គេ​ហៅថា ននោងពស់ ឬ ននោង​វ​ល្លិ៍ ។​

​ននោងពស់​នេះ វា​ផ្តល់​ផល​ក្រោយពេល​ដាំ​តែ​១​ខែ​កន្លះ​ប៉ុណ្ណោះ ។ ដូច្នេះ ដើម្បី​មាន​ផលិតផល​ផ្តល់​ឲ្យ «​បន្តបន្ទាប់​» គួរ​គប្បី​កុំ​ដាំ​ក្នុងពេល​តែមួយ ។ គួរ​បែងចែក​ពេល​តាម​ការគិត​របស់​អ្នក ។​

​ទម្រាំ​ខ្ទឹម​ផ្តល់​ផល​ធំ នោះ​អ្នក​អាច​ទទួលផល​សន្សឹមៗ ដោយ​ការដាំ​ននោងពស់ ។​

​ននោង​ជប៉ុន ឬ ននោងពស់​នេះ បច្ចុប្បន្ន គ្រាប់ពូជ​វា​មាន​លក់​លើ​ទីផ្សារ ហើយ​វា​ក៏​លែង​ជា​រុក្ខជាតិ​ចម្លែក​ទៀតហើយ ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *