រដូវវស្សា​មូស​កើត​ច្រើន​! នេះ​ជា​គន្លឹះ​ងាយៗ ដើម្បី​បណ្តេញ​មូស មិន​ប៉ះពាល់​ដល់​សុខភាព​!

​ជាការ​ពិតណាស់ សម្រាប់​រដូវវស្សា ភក់ជ្រាំ​នេះ នោះ​មូស​ខ្លា​កើតឡើង​ខ្លាំង​បំផុត ។ ហេតុនេះ យើង​គ្រប់ៗ​គ្នា ជាពិសេស​អាណាព្យាបាល​ទាំងឡាយ គួរ​បង្កើន​ការប្រុងប្រយ័ត្ន ក្នុងការ​រិះរក​វិធី​ការពារ​មូស​ខាំ​កូនចៅ ។ តែ​យ៉ាងណា លោកអ្នក​អាច​សាកល្បង​នឹង​វិធី​ការពារ និង​បណ្តេញ​មូស​ដូចខាងក្រោម​៖

១- យក​ក្រដាស​ពណ៌​ទឹកក្រូច មក​រុំ​ចង្កៀង (​ដូច​ក្នុង​រូប​) ព្រោះ​មូស​វា​ខ្លាច​ពន្លឺ​ពណ៌​ទឹកក្រូច​ខ្លាំងណាស់ ហេតុនេះ វា​នឹង​គេច​ចេញពី​តំបន់​មាន​ចំណាំង​ពន្លឺ​ពណ៌​ទឹកក្រូច ។​

២- ដុត​សំបក​ក្រូច​ដែល​ហាល​ស្ងួត វា​ធ្វើ​ឲ្យ​ពពួក​មូស​គេចចេញ​ឆ្ងាយ ហើយ​បន្សល់ទុក​ក្លិនក្រអូប​ទៀតផង ។​

៣- យក​ប្រដាប់​បិទ​ដំបៅ ជ្រលក់​ប្រេងខ្យល់ រួច​បទ​ជាប់​កង្ហារ ។ ពេល​កង្ហារ​វិល វា​ធ្វើ​ឲ្យ​មូស​គេ​ចេញ​ឆ្ងាយ ហើយ​ថែមទាំង​បង្កើន​គុណភាព​ខ្យល់​ទៀតផង ។​

៤- ដាំ​ជី​អង្កាម​នៅតាម​មាត់ទ្វា ឬ យក​ដាំ​ក្នុង​ថូ ពេលយប់​យក​ដាក់​ក្បែរ​គ្រែ​ដេក ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *