«​បាយ​» មិន​ត្រឹម​ទទួលបាន «​យុត្តិធម៌​» ទេ ថែមទាំង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថាៈ បាយ​អាចជួយ​រារាំង​ជំងឺ​ធាត់​ស្អៀច​របស់​មនុ​ស្សបាន​ទៀតផង​ណា៎​!

​ស្តាប់ទៅ វា​ហាក់ដូចជា «​មិន​សម​ហេតុផល​» ប៉ុន្តែ នៅ​មហាសន្និបាត​អំពី​ជំងឺ​ធាត់​ស្អៀច ប្រព្រឹត្តទៅ​នៅ Scotland ពី​ដើមខែ​ឧសភា កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បានប្រកាស​ជា​សាធារណៈ អង្ករ​អាចជួយ​មនុស្ស​ទប់ស្កាត់​ពី​ភាពធាត់​ស្អៀច​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​អ្នកវិទ្យាសាស្ត្រ Tomoko Imai បញ្ជាក់ប្រាប់​អង្គសន្និបាត​ថា ពួកគាត់​បាន​ស្រាវ​ជ្រា​ពិសោធន៍​លើ​រាងកាយ​មនុស្ស​នៅ​ប្រទេស​ចំនួន ១៣៦ ហើយ​លទ្ធផល​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន​! ។ ព្រោះថា នៅ​ប្រទេស ក៏ដូចជា​អ្នក​បរិភោគ​បាយ​ជាប្រចាំ​នោះ សម​មាត្រ​អ្នក​ធាត់​ស្អៀច​ទាប​ណាស់ ។ លោក​បន្ត​ទូន្មាន​ទៀតថាៈ ប្រសិនបើ​ពិភពលោក​ទាំងមូល មនុស្ស​ម្នាក់ៗ​បរិភោគ​អង្ករ​ប្រមាណ ៥០ ក្រាម ក្នុង​១​ថ្ងៃៗ​នោះ សម​មាត្រ​នៃ​អ្នក​ធាត់​ស្អៀច​ថយចុះ ១% ភ្លាម ។​

​មូលហេតុ​ព្រោះតែ​អង្ករ​មាន​សារធាតុ​តិចតួច ជាទូទៅ​គឺ​ម្សៅ ។ ជាតិ​កាក​សរសៃ​ក្នុង​អង្ករ​វា​ជួយ​ឲ្យ​អ្នក​ហូប «​នឹង​ពោះ​» បន្ថយ​ការ​ឃ្លាន ពោលគឺ​នឹងមិន​បរិភោគ​ច្រើន​ដូចជា​អាហារ FastFood ។​

​សរុប​ខ្លី​មក​នោះ​គឺ សម្លឹងមើល​មនុស្ស​នៅ​អឺរ៉ុប និង​អាស៊ី អាច​គ្រប់គ្រាន់​យល់បាន​ហើយ​! ។​

​សំខាន់​តើ​អ្នក​គប្បី​បរិភោគ​ប៉ុន្មាន​ក្នុង​១​ថ្ងៃ​? ចម្លើយ​គឺៈ ចានចង្កឹះ​ក្នុង​១​ពេល (​ប្រមាណ 200 Kcal) ដូច្នេះ​១​ថ្ងៃ​គឺ​៣​ចានចង្កឹះ ។ បុរស​អាច​បរិភោគ​ច្រើនជាង ពិសេស​អ្នកធ្វើ​ពលកម្ម​ធ្ងន់ (២ ទៅ ៣ ចាន​) ។​

​ចំនួន​កាឡូរី​ដែល​នៅ​ខ្វះ (​មនុស្សពេញវ័យ​ត្រូវការ​ពី 2000 – 2500 Kcal) គឺ​ស្ថិតនៅ​ម្ហូបអាហារ ផ្លែឈើ​… ។​

​យ៉ាងណា ក៏​កុំ​ភ្លេច​ហាត់ប្រាណ​ខ្លះ​ផង​ណា៎​! ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *