​វ៉ាក់សាំង​ថ្មី អាច​ព្យាបាល​ជំងឺ​សាហាវៗ ផ្លូវដង្ហើម​ច្រើន​មុខ​

​ក្រុម​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺឆ្លង​របស់​សកលវិទ្យា​ល័យ Adelaide ឲ្យ​ដឹងថា វ៉ាក់សាំង​នេះ​អាចជួយ​ទប់ស្កាត់​ជំងឺឆ្លង​ផ្តា​ស្តាយ និង​មេរោគ​រលាក​សួត កន្លងផុត​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់លាន​នាក់ ក្នុង​១​ឆ្នាំៗ ។​

Mohammed Alsharifi និង James Paton ដែលជា​មេដឹកនាំ​ក្រុម​ស្រាវជ្រាវ​អះអាងថា វ៉ាក់សាំង​នេះ​ពិតជា​អាច​រំលង​ចោល​បាន​នូវ​គុណវិបត្តិ​នៃ​វ៉ាក់សាំង​បច្ចុប្បន្ន ។​

​ពួកគេ​បាន​រកឃើញថា Vaceinee ផ្តាសាយ A បង្ក​រលាក​សួត (Pneumoccol) មាន​សមត្ថភាព​ជួយ​បង្ការ​បាន​នូវ​អម្បូរ​ផ្តាសាយ​ដទៃទៀត ប្រសិនបើ​វា​ត្រូវបាន​គួបផ្សំ​នឹង​មេរោគ ។ ពួក​អ្នកស្រាវជ្រាវ Alsharifi ឲ្យ​ដឹងថា ការឆ្លង​គ្រុនផ្តាសាយ ជាហេតុ​នាំ​ឲ្យ​អ្នកជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ដោយសារ​មេរោគ ហើយ​ប្រឈម​នឹង​សម​មាត្រ​ស្លាប់​ខ្ពស់ ។​

​ថ្វី​ត្បិត​គេ​ក្តាប់បាន​យន្តការ​នេះ​យូរ​ក៏ដោយ តែ​រកឃើញ​បានតែ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ដោយឡែកៗ​ប៉ុណ្ណោះ ។​

​ឥឡូវ គេ​កំពុង​ពិនិត្យ​ពី​លទ្ធភាព​នៃ​ការ​គួបផ្សំ​រវាង​វ៉ាក់សាំង​គ្រុនផ្តាសាយ និង​វ៉ាក់សាំង​រលាក​សួត ឲ្យ​ទៅជា​វ៉ាក់សាំង​តែ​១​គត់ ។​

​ជា​លទ្ធផល​នោះ វា​ពុំ​ត្រឹម​ទប់ស្កាត់​បានតែ​ជំងឺ​គ្រុន A និង​រលាក​សួត​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​ទប់ស្កាត់បាន​ទាំង​រោគ​គ្រុនផ្តាសាយ​ដទៃទៀត​ផងដែរ ៕​

Leave a Reply

Your email address will not be published. Required fields are marked *