ព័ត៌មាន​ល្អ​សំរាប់​អ្នក​និយម​បរិភោគ​ស៊ុត​…

​ការសិក្សា​ថ្មី​មួយ​របស់​ហ្វាំ​ង​ឡង់ ដែល​ចុះផ្សាយ​លើ Science Daily បង្ហាញ​ឲ្យ​ឃើញថា បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​បរិភោគ​ក្នុង​កំរិត​សមល្មម ឬ បរិភោគ​ស៊ុត​១​ថ្ងៃ​១​គ្រាប់ វា​ជួយ​បញ្ជៀ​ស​ហានិភ័យ​ស្ត្រូ​ក ។​

​លើសពីនេះ​ទៀត សូម្បីតែ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ជាង​ធម្មតា -​អ្នក​ស្ថិតក្នុង​សណ្ឋាន APOE4 ដែល​ការ​បំប្លែង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្សោយ​ក្តី ក៏​ការបរិភោគ​អាហារ​ខ្លាញ់​សមល្មម ឬ ស៊ុត​១​គ្រាប់ ក្នុង​១​ថ្ងៃ មាន​សុវត្ថិភាព​ទាំងស្រុង ។​

​គោលដៅ​នៃ​និក្ខេបបទ​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​ស៊ើបអង្កេត​ពី​ចំណងទាក់ទង​រវាង​បរិមាណ​ស៊ុត និង​ការ​ស្រូប​ចូល​កូ​ឡេ​ស្តេ​រ៉ូ​ល​ជាមួយ​ហានិភ័យ​ស្ត្រូ​ក ចំពោះ​បុរសៗ​ស្ថិតក្នុង​ម​ជ្ឈឹ​ម​វ័យ និង​វ័យ​ចំណាស់ នា​ភាគខាងត្បូង​ប្រទេស​ហ្វាំ​ង​ឡង់ ។ ទន្ទឹម​នោះ ក៏​ចង់​ពិនិត្យ​មើលថា​តើ​សណ្ឋាន APOE4 អាចមាន​ការប្រែប្រួល​អ្វី​ថ្មី មកលើ​ចំណងទាក់ទង​នេះដែរ ឬទេ ។​

​ការពិត​មួយទៀត ក៏​បង្ហាញ​ឲ្យ​ឃើញថា ចំពោះ​មនុស្ស​ស្ទើរ​ទាំងអស់ កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​របបហូបចុក មាន​ឥទ្ធិពល​តិចតួច​ណាស់​ទៅលើ​កូ​ឡេ​ស្តេ​រ៉ូ​ល ក្នុង​ឈាម​របស់​ពួកគេ ។​

​មានតែ​សណ្ឋាន​ហានិភ័យ​ចំពោះ​អ្នកមាន​ទម្រង់ APOE4 ទេ ទើប​កំរិត​នៃ​របបហូបចុក​ជះឥទ្ធិពល​លើ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅក្នុង​ឈាម ៕ រតនៈ​

Leave a Reply

Your email address will not be published. Required fields are marked *